សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបានអនុម័តករណីចោទប្រកាន់លើ ឯកឧត្តម កឹម សុខា និងបានបោះឆ្នោតជ្រើសតំាង ឯកឧត្តម ខៀវ មុត ជាសមាជិកព្រឹទ្ធសភា
រដ្ឋសភាបានអនុម័តករណីចោទប្រកាន់លើ ឯកឧត្តម កឹម សុខា និងបានបោះឆ្នោតជ្រើសតំាង ឯកឧត្តម ខៀវ មុត ជាសមាជិកព្រឹទ្ធសភា
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (5/29/2016 8:40:32 PM )

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៣០ខែឧសភា ឆ្នាំ២០១៦នេះ បានបើក សម័យប្រជុំលើកទី៦ នីតិកាលទី៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានតំណាងរាស្រ្តពេលផ្តើមសម័យប្រជុំមានចំនួន៦៨រូប។

អង្គសភាបានអនុម័តយល់ព្រមលើកយករបៀបវារៈចំនួន០៤ មកពិភាក្សានិងអនុម័ត ដោយសំឡេងចំនួន៦៨ រួមមាន ១- ការសម្រេចករណី ឯកឧត្តម កឹម សុខា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលត្រូវក្រសួងមានសមត្ថកិច្ច ធ្វើការចោទប្រកាន់។ ២- ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា ចំនួន ០១រូប។ ៣- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន និងទី៤- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រម លើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ។

គិតមកដល់ម៉ោង៩:០០នាទី អង្គសភាបានអនុម័តយល់ព្រម ឲ្យក្រសួងមាន សមត្ថកិច្ចបន្តនីតិវិធី លើការចោទប្រកាន់ ឯកឧត្តម កឹម សុខា តំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម ចំនួន៦៨ សំឡេង និងបានការបោះឆ្នោត ជ្រើសតំាង ឯកឧត្តម ខៀវ មុត ជាសមាជិកព្រឹទ្ធសភានី តិកាលទី៣ ចំនួន៦៨សំឡេង ជំនួសសមាជិកព្រឹទ្ធសភា ០១រូប ដែលបានសុំលាលែង។

អង្គសភាបានកំពុងបន្តពិភាក្សា និងអនុម័តលើរបៀបវារៈផ្សេងៗ។ នៅពេលរដ្ឋសភាបញ្ចប់អង្គប្រជុំ អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងចេញសេចក្តី ប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា ទំាងមូល៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន