រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តសៀមរាប
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តសៀមរាប
Prepaired By: NA0989 ​ Date: (5/24/2016 3:37:28 AM )

ព្រះរាជពិធីបុណ្យ​ច្រត់​ព្រះ​ន័​ង្គ​ល បានប្រារព្ធធ្វើឡើងនៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០១៦ ត្រូវ​នឹង​ថ្ងៃ​៤​រោច ខែ​ពិសាខ ឆ្នាំវក អដ្ឋស័ក ព​.​ស២៥៦០ នៅលើទី​លានជល់ដំរី ក្នុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ នាខេត្តសៀមរាប ក្រោម​ព្រះរាជា​ធិប​តី​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា និង​ សម្តេចព្រះ​មហាក្សត្រី​ ព្រះវររាជ​មាតា នរោត្តម មុនិនាថ សីហនុ​។​

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញចូលរួម ក្នុងព្រះរាជពិធីនេះដែរ ជាមួយវត្តមានយ៉ាងច្រើនកុះករ ពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសប្រជាពលរដ្ ឋដែលបានអញ្ជើញមកពីខេត្តនានា ដែលបានបង្កឲ្យបរិយាកាស នៃព្រះរាជពិធីបុណ្យ បង្ហាញពីវិស័យកសិកម្មនេះមាន ភាពអធិកអធមយ៉ាងក្រៃលែង។

នៅឆ្នាំនេះ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ធ្វើ​ជា​ស្ដេច​មាឃ ចំណែកលោកជំទាវ ធ្វើ​ជា​មេ​ហួរ។ បន្ទាប់ពីបាន​បញ្ចប់​ពិធី​តាមបែប​ព្រហ្ម​ញ្ញ​សាសនា ​ព្រះមហាក្សត្រ ព្រះអង្គបាន​បួងសួង​ សូមឲ្យមាន​ទឹកភ្លៀងគ្រប់គ្រាន់​ សម្រាប់បម្រើដល់​វិស័យ​កសិកម្ម និងការរស់នៅរបស់ប្រជារាស្រ្តទូទំាង​ប្រ​ទេស។ ព្រះរាជពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ត្រូវបាន​ចាប់ផ្តើម​ចំនួន​៣ជុំ ​លើ​វាល​ព្រះ​ស្រែ​។ ក្រោយមកពិធីផ្សង​ប្រផ្នូលបានប្រារព្ធធ្វើឡើងតាមរយៈ ​​គោ​ឧសភរាជ​ចំនួន៦ក្បាល​។

អាហារចំនួន ៦​មុខ ដូចជា ស្រូវ សណ្តែក ពោត ល្ង ​ស្មៅ​ និង​ស្រា​ជាដើម បានដាក់ឲ្យ​​គោ​ឧសភរាជ​បរិភោគ​។ ឆ្នាំនេះ គោ​ឧសភរាជបាន​បរិភោគ​គ្រាប់ស្រូវ ច្រើនជាងគេ បន្ទាប់មក​គឺ​ពោត និង​សណ្តែក ហើយ​តាម​ជំនឿ​បង្ហាញថា ឆ្នាំនេះ​ការបង្ក​បង្កើន​ផលស្រូវ ​និង​ពោត​ នឹង​ទទួលបានផល​ច្រើន​។

សូមជម្រាបថា នេះ​ជា​លើក​ទី​ពីរ​ហើយ ​ដែល​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល បានប្រារព្ធធ្វើនៅ​ក្នុង​ខេត្ត​សៀមរាប។ ព្រះរាជពិធី ដែលជាព្រឹត្តិការណ៍ប្រពៃណី បង្ហាញពីវប្បធម៌ខ្មែរនៅលើទឹកដីអង្គរនេះត្រូវគេសង្ឃឹមថា នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​មក​ទស្សនា​កម្ពុជាកាន់តែច្រើនផងដែរ៕

អត្ថបទ និងរូបភាព នាយកដ្ឋានព័ត៌មាន