សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការកសិកម្ម រដ្ឋសភា ស្នើក្រសួងកសិកម្មទប់ស្កាត់បទល្មើសព្រៃឈើ និងនេសាទបន្ថែមទៀត
គណៈកម្មការកសិកម្ម រដ្ឋសភា ស្នើក្រសួងកសិកម្មទប់ស្កាត់បទល្មើសព្រៃឈើ និងនេសាទបន្ថែមទៀត
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/17/2016 8:37:01 PM )

គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន សមាជិក គណៈកម្មការនានារបស់រដ្ឋសភា បានជួបប្រជុំជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។

កិច្ចប្រជុំបានផ្តោតជាសំខាន់លើបច្ចុប្បន្នភាពនៃស្ថានការណ៍វិស័យកសិកម្ម ជលផល ព្រៃឈើ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ជម្រាបជូនកិច្ចប្រជុំថា នៅក្នុងអា​ណត្តិ​ទី៥នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានកំពុងធ្វើការកែទម្រង់ ស៊ីជម្រៅលើ         វិស័យព្រៃឈើ និងជលផល។

ឯកឧត្តមរដ្ឋមន្រ្តី  បានគូសបញ្ជាក់ថា នៅក្នុងផែនការការងារ ឆ្នាំ២០១៦-២០១៧ ក្រសួងបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន ដោយផ្តោត សំខាន់ទៅលើបង្កើនការស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេក​ទេសកសិកម្មថ្មីៗ ដល់ប្រជាពលរដ្ឋ ដើម្បី​បម្រើដល់វិស័យកសិកម្មឲ្យកាន់តែរីកចម្រើនឡើង ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ។

ឯកឧត្តម វេង សាខុន បានលើកឡើងបន្តថា ក្រសួងនឹងខិតខំជំរុញដំណាំឧស្សាហកម្មឲ្យមានការរីកចម្រើនផងដែរ ដូចជាដំណាំកៅស៊ួ និងជំរុញ ការចិញ្ចឹមសត្វ  បង្កើនការការពារនិងអភិរក្សធនធានជលផលនិងការដាំព្រៃឈើឡើងវិញ។

ឯកឧត្តម ប៉ុល ហំម បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានដាក់ចេញនូវ ផែនការច្បាស់លាស់។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មការ បានសំណូមពរដល់ក្រសួងមានវិធានការបន្ថែមទៀត ប្រឆំាងទៅនឹង ការកាប់បំផ្លាញព្រៃឈើ ព្រៃលិចទឹក និងការនេសាទខុសច្បាប់ក្នុងទន្លេទឹកសាប និងតាមសមុទ្រ៕

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន