សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងសុំគណៈកម្មការជំនាញរដ្ឋសភាចុះពិនិត្យផលប៉ះពាល់ ពីទំនប់វារីអគ្គិសនីដនសាហុង
ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងសុំគណៈកម្មការជំនាញរដ្ឋសភាចុះពិនិត្យផលប៉ះពាល់ ពីទំនប់វារីអគ្គិសនីដនសាហុង
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/10/2016 3:28:58 AM )

ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងបានធ្វើដំណើរមកកាន់វិមានរដ្ឋសភា នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ដើម្បីដាក់ញត្តិស្នើសុំ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ចុះពិនិត្យផលប៉ះពាល់ពីការសាងសង់ទំនប់វារី អគ្គិសនីដងសាហុង របស់ប្រទេសឡាវ មកលើការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅប៉ែកខាងក្រោមខ្សែទឹកទន្លេមគង្គ នៃទំនប់វារីអគ្គិសនីនេះ។

យោងតាមលិខិតដែលដាក់ជូនរដ្ឋសភា ពលរដ្ឋបានអះអាងថា ចាប់តំាងពីមានការសាងសង់ ទំនប់វារីអគ្គិសនីដនសាហុងរបស់ប្រទេសឡាវ មក ប្រជាសហគមន៍កម្ពុជា ដែលស្ថិតនៅក្រោមទីតំាងសាងសង់ទំនប់វារីអគ្គិសនី ប្រមាណ១ ៥០០ម៉ែត្រ បានឃើញមានត្រីធំ តូចងាប់អណ្តែតជាហូរហែរ ហើយសត្វផ្សោតក៏លែងបង្ហាញខ្លួន។

ប្រជាពលរដ្ឋដែលរស់នៅក្រោមខ្សែទឹក នៃការដ្ឋានសាងសង់ទំនប់ដងសាហុង បានលើកឡើងបន្តថា ប្រជាសហគមន៍ក្នុងឃុំព្រះរំកិល អូរស្វាយ និងនៅក្នុងស្រុកថាឡាបរីវ៉ាត់ ទំាង មូល មានការព្រួយបារម្ភយ៉ាងខ្លំាងពីជីវភាពរស់នៅ ដោយសារការសាងសង់ទំនប់វារីអគ្គិសនីនេះ ធ្វើឲ្យប៉ះពាល់ដល់ ជីវៈចម្រុះក្នុងទឹក និងស្ថានភាពអេកូទេសចរណ៍ ដែលជាឆ្នាំងបាយរបស់​ពួកគាត់។

ក្រោយពីបានជួបជុំគ្នា នៅមុខវិមានរដ្ឋសភា មួយសន្ទុះ តំណាងពលរដ្ឋត្រូវបានអនុញ្ញាតឲ្យ យកញត្តិមកដាក់នៅគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋ សភា ព្រឹទ្ធសភា ហើយរដ្ឋសភានិងបន្តនីតិវិធីតាមសំណើរបស់ពលរដ្ឋ៕

អត្ថបទ និងរូបភាព នាយកដ្ឋានព័ត៌មាន