សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា __ សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ព្រឹកថ្ងៃទី៤ ឧសភា បានពិនិត្យនិងអនុម័ត របៀបវារៈចំនួនបី
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ព្រឹកថ្ងៃទី៤ ឧសភា បានពិនិត្យនិងអនុម័ត របៀបវារៈចំនួនបី
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (5/3/2016 8:19:47 PM )

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នៅព្រឹកថ្ងៃពុធទី០៤ ខែឧសភា ឆ្នាំ​២​០១​៦ នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា ដោយបានពិភាក្សានិងអនុម័តរ​បៀបវារៈ​ចំនួន​បី​។

របៀបវារៈទំាងបី ដែលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តរួមមាន ​អនុម័ត​​យល់​ព្រម លើសំណើជ្រើសតំាងសមាជិកព្រឹទ្ធសភា នីតិកាល ទី៣ ចំនួន​០១រូប ជំនួស សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី  ដែលបានសុំលាលែង ដោយប្រគល់ភារៈកិច្ចជូន អគ្គលេខាធិការដ្ឋាន រដ្ឋសភា ប្រកាស​ជ្រើស​រើសបេក្ខជន។

អង្គប្រជុំបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល ហុងគ្រី ស្តីពីការជំរុញ និងការការពារទៅវិញ ទៅមកនៃវិនិយោគ ជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃរដ្ឋសភា ពិនិត្យនិងសិក្សា ដោយសហការជាមួយគណៈកម្មការ​កិច្ចការបរទេស​សហប្រ​តិបត្តិការ  អន្តរជាតិ ឃោសនាការ និងព័ត៌មាន  និងបានប្រគល់ សេចក្តីព្រាងច្បាប់ ស្តីពីយុត្តិធម៌អនីតិជន ជូន​គណៈកម្មការ នីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យនិងសិក្សា ដោយសហការជាមួយគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ៕

ព័ត៌មាននិងរូបភាពដោយនាយកដ្ឋានព័ត៌មាន