សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ជម្រាបនិស្សិតជាង ៤០០នាក់ នៅខេត្តបាត់ដំបង ពី “តួនាទី និងដំណើរការសភាប្រជាធិបតេយ្យនៅកម្ពុជា”
ឯកឧត្តម ឈាង វុន ជម្រាបនិស្សិតជាង ៤០០នាក់ នៅខេត្តបាត់ដំបង ពី “តួនាទី និងដំណើរការសភាប្រជាធិបតេយ្យនៅកម្ពុជា”
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (2/5/2016 4:49:22 PM )

ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មការកិច្ចការបរទេសសហ​ប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី និងបានធ្វើបទបង្ហាញពី “តួនាទី និងដំណើរការសភាប្រជាធិបតេយ្យនៅកម្ពុជា” ដល់និស្សិតសាកលវិទ្យាល័យបាត់ដំបង ក្នុងខេត្តបាត់ដំបង ប្រមាណជាជាង៤០០នាក់ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦។  ពិធីនេះមានការ ចូលរួម ពីសំណាក់ លោកជំទាវ សៀង ឯម​ទទឹម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង ផងដែរ។

មានប្រសាសន៍នៅក្នុងបទបង្ហាញនោះ ឯកឧត្តម ឈាង វុន បានលើកឡើងថា សភាប្រជាធិបតេយ្យជាដំណើរការ សភាតាមលទ្ធិប្រជាធិបតេយ្យ ដោយ រដ្ឋសភាកើតចេញពីការបោះឆ្នោតជា សកល ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ប្រជាពលរដ្ឋជាអ្នកបោះជ្រើសរើសតំណាង ដើម្បីដំណើរ​ការរដ្ឋសភា ដោយស្រប់ច្បាប់។ ឯកឧត្តមបានមានប្រសាសន៍បែបសាមញ្ញ ដើម្បីងាយស្រួលយល់ថា សភាប្រជាធិបតេយ្យបាន មកពីពាក្យ “ សភា ប្រជាបូក ធិបតេយ្យ មានន័យថា សភាដែលបង្កើតដោយ អំណាចបានពីប្រជាពលរដ្ឋ “។

ឯកឧត្តម ឈាង វុន បានគួសបញ្ជាក់ថា សភាប្រជាធិបតេយ្យកម្ពុជា គឺមានការយាងបើករដ្ឋសភានីតិកាល ដំបូងពីព្រះមហាក្សត្រ ដើម្បីប្រកាស សុពលភាព ជាសភាប្រជាធិបតេយ្យ ដើម្បីឲ្យអ្នកតំណាងរាស្ត្របំពេញតួនាទី និងភារកិច្ច ដែលបង្ហាញពីភាពជាតំណាង និងការតាមដាន ត្រួតពិនិត្យ ច្បាប់ និងការតាក់តែង បង្កើតច្បាប់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា “សមាជិក សមាជិការដ្ឋសភាមានការងារស្នូលបីសំខាន់ៗ ១-ភាព​ជាអ្នកតំណាងអោយ ប្រជាពលរដ្ឋ​គឺស្តាប់នូវសំណូមពររបស់ប្រជាពលរដ្ឋ និងពាំនាំបញ្ហាប្រឈមទាំងឡាយជូនថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលធ្វើការដោះស្រាយ ២-តួនាទីជាអ្នកធ្វើច្បាប់ ៣-ត្រួតពិនិត្យនិងតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល “។

ប្រធានគណៈកម្មការកិច្ចការ បរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនា​ការ និងព័ត៌មាននៃរដ្ឋសភា បានជម្រាបជូននិស្សិតបន្តថា ទន្ទឹមនឹងភារកិច្ច សំខាន់ៗខាងលើ រដ្ឋសភាមានកាតព្វកិច្ច ចូលរួមប្រជុំក្នុងវេទិការដ្ឋសភាអន្តរជាតិ មានកិច្ចប្រជុំអន្តរសភាអាស៊ាន កិច្ចប្រជុំសភាតំបន់អាស៊ី កិច្ចប្រជុំ សហភាព អន្តរសភា កិច្ចប្រជុំសភាតំបន់ សភាអាស៊ីប៉ាស៊ីហ្វិក ។ល។

ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាក្រោមកាដឹកនាំ របស់ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណា- ចក្រកម្ពុជា ទទួលបាននូវការកោតសរសើរពីសភាតំបន់អាស៊ីក្នុងការរៀបចំមហាសន្និបាតលើកទី៨ នាពេលកន្លងមកទទួលបានជោគជ័យយ៉ាងធំធេង។

នៅទីបញ្ចប់ លោកជំទាវ សៀង ឯមទទឺម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង តំ​ណាងនិសិ្សតទាំងអស់ បានកោតសរសើរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ​ឈាង វុន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចែករម្លែកចំណេះដឹងដ៏មានសារៈសំខាន់ ដល់ និស្សិតទំាងអស់នាឱកាសនោះ។ លោកជំទាវ បានគូសបញ្ជាក់ថាពុទ្ធិ ដែលទទួលបាននៅពេលនេះ ជាគ្រឹះសំខាន់មួយ  ក្នុងវិស័យច្បាប់ សម្រាប់ចូលរួម កសាងប្រទេសជាតិឲ្យក្លាយជានិតិរដ្ឋ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន