សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ខេត្តបាត់ដំបងកំពុងយកចិត្តទុកដាក់ការពារ អភិរក្ស ប្រាសាទបុរាណដើម្បីទាក់ទាញ អ្នកទេសចរ
ខេត្តបាត់ដំបងកំពុងយកចិត្តទុកដាក់ការពារ អភិរក្ស ប្រាសាទបុរាណដើម្បីទាក់ទាញ អ្នកទេសចរ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/5/2016 3:22:22 PM )

ថ្នាក់ដឹកនាំខេត្តបាត់ដំបង បានជម្រា​ប​ជូន ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការ កិច្ច​ការ​សាសនា វប្បធម៌និងទេសចរណ៍​នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា ក្រៅពីវិស័យ​ ក​សិកម្ម និង​សេវា​កម្ម វិស័យទេសចរណ៍ជាផ្នែកដ៏សំខាន់មួយទៀត ក្នុងការលើ​ក​កម្ពស់​ជីវភាព​ ប្រ​ជា​ពលរដ្ឋ និងជាសក្តានុពលសេដ្ឋកិច្ច នៅ​ក្នុ​ង​ខេត្តជង្រុកស្រូវនេះ។

ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងដូច្នេះ​ក្នុងឱកាសជួបភិភាក្សាការ​ងារ ជាមួយគណៈប្រតិភូ គណៈកម្មការ អប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និង​ទេស​ចរណ៍​​នៃ​រដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តមយ៉ែមបុញ្ញ​ឫទ្ធិប្រធានគណៈកម្មការ នៅក្នុងសាលាខេត្ត​បាត់​ដំបង ក្នុងខណៈដែលគណៈប្រតិភូ គណៈកម្មការ​ជំនាញរដ្ឋសភា ​ចុះ​សិក្សាស្វែងយល់ពីការងារ លើវិស័​យ ដែលគណៈ​កម្មការ​ទទួលខុសត្រូវ នៅក្នុង​ខេត្ត​បាត់​ដំបង​ក្នុង​នោះ​មានខាងអប់រំ ធម្មការ ទេសចរណ៍ ជាដើម។  

ក្នុងឱកាសនោះ ឯកឧត្តម ច័ន្ទ សុផល គូសបញ្ជាក់ថា ខេត្តបាត់ដំបងសម្បូរទៅដោយ​សម្បត្តិ​​បេតិ​ក​ភ័ណ្ឌ ពិសេសប្រាសាទបុរាណ។ ឯកឧត្តម បានលើកឡើងថា នៅពេលនេះ​ខេត្ត​បាន​កំពុង​សហការជា​មួយ​​ក្រសួង​វប្ប​ធម៌ និងវិចិត្រសិល្បៈ ក្នុងការការពារ និងអភិរក្ស ប្រាសាទចំនួន៣ គឺ​ប្រា​សាទ​​បាណន់ ប្រា​សា​ទឯកភ្នំ និងប្រាសាទបាសែត ដើម្បីជាការទាក់​ទាញភ្ញៀវ​ទេសចរណ៍​ជាតិ និងអន្តរជាតិ មកទស្សនា កម្សាន្តទឹកដីសំបូរស្រូវនេះ កាន់តែច្រើនឡើង។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្តបាត់ដំបង ក៏បានមានប្រសាសន៍​ជម្រាប​ជូនគណៈ​ប្រតិ​ភូគ​ណៈ​​កម្មកា​រ​ជំនាញនៃរដ្ឋសភា ពីការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យរបស់ខេត្ត  ទាំង​ការ​​ងារ​​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធនានា និងការងារថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីសុខ សុវត្ថិ​​ភា​ពជូ​ន​ប្រជា​ពលរដ្ឋ​។​

ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈប្រតិភូ បានថ្លែងការកោតសរសើរចំពោះ​​ អាជ្ញាធរ​ខេត្ត ក៏ដូច​​ជាមន្ទីរ​ជំនាញពាក់ព័ន្ធទាំងអស់ដែលបានខិតខំ​ប្រឹងប្រែងយកអស់កម្លាំង​កាយចិត្ត​ក្នុងការ​បម្រើ​ប្រជា​ព​លរដ្ឋ។ ឯកឧត្តម បានបន្ថែមថា ទេសចរណ៍ជាវិស័យសំខាន់មួយ ដូច្នេះយើង​ត្រូវរួមគ្នា​ថែរក្សា​បរិស្ថានធម្មជាតិ ថែរក្សាសម្បត្តិវប្បធម៌ ដើម្បីបម្រើដល់វិស័យទេសចរណ៍ និងសម្រេចឲ្យ​បាននូវគោល​នយោបាយទេសចរណ៍ ដែលវិស័យនេះជាផ្នែក មួយដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ និង​សហ​គម​ន៍មូ​លដ្ឋាន ។

បន្ទាប់ពីកិច្ចពិភាក្សាគ្នា នៅពេលរសៀល​ថ្ងៃដដែលនេះ គណៈប្រតិភូនិងក្រុមការងារ​របស់ខេត្ត​បានអញ្ជើញធ្វើដំណើរ​ចុះទស្សនកិច្ច និងត្រួតពិនិត្យ មើល​នៅទីកន្លែង​សំខាន់នានា ដូចជា រមណី​យដ្ឋានប្រាសាទឯកភ្នំ មជ្ឈមណ្ឌល​គរុកោសល្យ ​ភូមិភាគបាត់ដំបង​ ជាដើម។

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន