សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ កោតសរសើរអាជ្ញាធរខេត្តពោធិ៍សាត់ក្នុងការងារបម្រើប្រជាពលរដ្ឋ
ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ កោតសរសើរអាជ្ញាធរខេត្តពោធិ៍សាត់ក្នុងការងារបម្រើប្រជាពលរដ្ឋ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/4/2016 3:11:22 PM )

គណៈប្រតិភូ គណៈកម្មការ អប់រំយុវជនកីឡាធម្មការកិច្ចការសាសនាវប្បធម៌ និងទេសចរណ៍​នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការ បានអញ្ជើញចុះបំពេញបេសកកម្ម​នៅ​ខេត្តពោធិ៍សាត់​​ ដើម្បី​សិក្សាស្វែងយល់ពីការងារមួយចំនួន ទាក់ទងនឹងវិស័យទទួល​ខុសត្រូវរបស់​គណៈ​កម្មការ នៅថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០១៦។

ក្នុងជំនួបនៅឯសាលាខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល​ខេត្តពោធិ៍សាត់​​​​ បានមាន​ប្រសាសន៍ថា​​ ដោយ​អនុវត្តតាម យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ​របស់រាជរដ្ឋា​ភិបាល​ អាជ្ញាធរខេត្តបាន​យកចិត្តទុកដាក់​ជាខ្លាំង លើការងារថែរក្សាសុខ​សន្តិភាព​ សណ្តាប់​ធ្នាប់សាធារណៈ​ជូន​ប្រជាពលរដ្ឋ ដោយបានអនុវត្តជាប្រចាំ​នូវគោលនយោបាយ​ភូមិឃុំមានសុវត្ថិភាព។លើសពីនោះទៀត ដើម្បី​ចូលរួមទប់ស្កាត់ គ្រោះថ្នាក់ចរាចរដែលតែងកើតមានឡើងជាយថាហេតុ ​ខេត្តក៏បានរៀបចំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋបានយល់ដឹងពីច្បាប់ចរាចរណ៍ និងមានកម្លាំង សមត្ថកិច្ចចុះត្រួតពិនិត្យលើការអនុវត្ត​ច្បាប់​ចរាចរណ៍ទៀតផង។​ ឯកឧត្តមបានបន្តទៀតថា ខេត្តបានធ្វើការកំណែទម្រង់លើគ្រប់វិស័យ ដោយឡែក​វិស័យអប់រំ ខេត្តក៏បានជម្រុញ​ការពង្រឹង​សមត្ថភាព​គ្រូ​បង្រៀន ទន្ទឹមនឹងមានកម្មវិធីសិក្សាល្អនិងមានសម្ភារៈ​សិក្សា​គ្រប់គ្រាន់ដើម្បីអោយសិស្សក្លាយ​ជាពលរដ្ឋល្អជាធនធានមនុស្សមានតម្លៃសម្រាប់សង្គមជាតិ។

ឯកឧត្តមអភិបាល ក៏បានជម្រាបជូនគណៈប្រតិភូ គណៈ​កម្មការ​ជំនាញនៃរដ្ឋសភា ពីសក្តានុពល​របស់​ខេត្តពោធិ៍សាត់ ទៅលើផ្នែក​ទេសចរណ៍ ដោយផ្សារ​ភ្ជាប់​ទៅ​នឹងវប្បធម៌សាសនា និងធម្មជាតិដែល​មាន​តំបន់ជួរភ្នំបឹងទន្លេសាប មានផ្ទះបណ្តែតទឹកមានព្រៃលិចទឹកនិងសត្វស្លាប ដែលអាច ទាក់ទាញ​ភ្ញៀវទេស​ចរណ៍​ជាតិ និងអន្តរជាតិមកលេងកំសាន្ត ជាក់ស្ដែង​ដូចជានៅ​រមណីយដ្ឋានទឹកធ្លាក់​ច្រកល្អៀង​ ក្នុង​ស្រុក​ក្រគរជាដើម។

ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានថ្លែងការកោតសរសើរចំពោះ​​ អាជ្ញាធរ​ខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ នឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការទី៧ ដែលបានខិតខំ​ប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបម្រើប្រជាពលរដ្ឋ។ ឯកឧត្តមបានឲ្យដឹង ដែរថា ការចុះបំពេញ​បេសកកម្មរបស់គណៈកម្មការទី៧មកកាន់មូលដ្ឋានខេត្តពោធិ៍សាត់​នេះ គឺដើម្បីស្តាប់ស្ថានការណ៍ពិត នៃមន្ទីរ​ជំនាញទាំងបួន វិស័យដែល​ពាក់ព័ន្ធ​នឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការដើម្បីពិនិត្យប្រៀបធៀបរវាង​គោលនយោបាយជាតិ និងការអនុវត្តន៍ជាក់ស្តែង នៅកម្រិតរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

ឯកឧត្តមប្រធានគណៈកម្មការបញ្ជាក់ថានៅពេលចុះជួបផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ និងមន្ត្រី​រាជការ​​ដែល​បម្រើការងារនៅតាមមូលដ្ឋាន ឯកឧត្តម សង្កេតឃើញថា ពួកគាត់បានខិតខំតស៊ូជំនះ​នឹង​ការ​លំបាកសព្វបែបយ៉ាង ដោយបានចូលរួមធ្វើការងារជាច្រើន ដើម្បីជម្រុញឲ្យមានការអភិវឌ្ឍ ពិតប្រាកដ​នៅ​តាមមូលដ្ឋានរបស់គាត់ ដែលនេះជាប្រការគួរឲ្យលើកទឹកចិត្តជាខ្លាំង៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន