សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន៖ ក្រសួងអប់រំ កំពុងយកចិត្តទុកដាក់គុណភាពបង្រៀន និងជីវភាពគ្រូបង្រៀន
ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន៖ ក្រសួងអប់រំ កំពុងយកចិត្តទុកដាក់គុណភាពបង្រៀន និងជីវភាពគ្រូបង្រៀន
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (11/19/2015 11:48:42 AM )

ជម្រាបជូន គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បច្ចុប្បន្ននៅកម្ពុជាមានគ្រូបង្រៀន ចំនួន ៨ ៩០០០នាក់ ដែលកំពុងបង្រៀន នៅតាមសា​លា​​នានា នៅទូ​ទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ជាខ្លំាងក្នុងការលើកកម្ពស់​ជីវភាពលោកគ្រូ អ្នកគ្រូ និងការពង្រឹងគុណភាពបង្រៀ​នរបស់ពួកគាត់ ក្នុងការឆ្លើយតបវិធានការកែទម្រង់វិស័យអប់រំនៅកម្ពុជា របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៥នេះ។  

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី បែបនេះ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្រ្តី  បានដឹកនាំសហការី មកឆ្លើយបំភ្លឺ ចំពោះគណៈកម្មការជំនាញ រដ្ឋសភា ទទួលបន្ទុកវិស័យអប់រំ គឺគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា កាលពីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា ក្រោមប្រធានបទ “វិធានការកំណែទម្រង់គុណភាពគ្រូបង្រៀន និងអធិការកិច្ច”។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន បានជម្រាបជូន គណៈកម្មការជំនាញរដ្ឋសភា បន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវយុទ្ធសាស្ត្រកែទម្រង់ជាច្រើន ក្នុងការពង្រឹង​សមត្ថភាពគ្រូបង្រៀន និងអធិការកិច្ច ដើម្បីឲ្យសិស្សានុសិស្ស សិក្សារៀនសូត្រទទួលបាន លទ្ធផលល្អ មានគុណភាពខ្ពស់ ក្នុងនោះរយៈពេលពីរឆ្នាំមកនេះ ក្រសួងបានធ្វើការរឹតបន្តឹង ការប្រឡង សញ្ញាបត្រទុតិយភូមិ ហើយជាលទ្ធផល ទទួលបាន ការគំាទ្រពីគ្រប់មជ្ឈដ្ឋាន។ ទន្ទឹមនឹងនោះក្រសួង មានវិធានការជាច្រើនទៀត ដើម្បីពង្រឹងសមត្ថភាព បង្រៀនរបស់លោកគ្រូ  អ្នកគ្រូ ក្នុងនោះមាន វិធានការ និងការលើកទឹកចិត្តគ្រប់រូបភាព និងការដំឡើងប្រាក់បៀវត្សរ៍ ជាបន្តបន្ទាប់ជូនដល់គ្រូ​បង្រៀនដើម្បីឲ្យមានជីវភាពសមរម្យ ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងបន្តថា ជាមួយគ្នានេះក្រសួងក៏បានធ្វើការកែទម្រង់សាលាគរុកោសល្យខេត្តក្រុងសាលាគរុកោសល្យភូមិភាគនិងសាលា វិក្រិតការតាមខេត្ត ធ្វើការកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីជំរុញការអនុវត្តសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ គ្រូបង្រៀន និងពង្រឹងប្រព័ន្ធតាមដាន​ វាយតម្លៃជាក់លាក់មួយ​។

ក្រោយពីបានស្តាប់ ការបកស្រាយ និងបានចោទសួរជាច្រើន លើការពង្រឹងគុណភាពសិក្សានេះ ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា រួចមក ឯកឧត្តម ហែម ខន ប្រធានស្តីទី គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានសម្តែង ការកោតសរសើរចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រើគ្រប់មធ្យោបាយក្នុងការពង្រឹងសមត្ថភាព គ្រូបង្រៀន និងអធិ​ការ​កិច្ច ដែលជាផ្នែកសំខាន់មួយ ក្នុងការលើកកម្ពស់គុណភាព សិក្សាធិការនៅក្នុងប្រទេសកម្ពុជា​ឲ្យកាន់តែល្អប្រសើរ ស្របតាម ការវិវឌ្ឍន៍ របស់សង្គម ក៏ដូចតំបន់និងពិភពលោក។

ឯកឧត្តម ហែម ខន និងសហការី បានគំាទ្រ និងលើកទឹកចិត្តក្រសួង ឱ្យខិតខំបំពេញកិច្ចការបន្តទៀត ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ប្រកបដោយគុណភាព សម្រាប់ជា  សសរទ្រូងប្រទេសជាតិ នាថ្ងៃអនាគត៕

អត្ថបទនិងរូបភាព នាយកដ្ឋានព័ត៌មាន