សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិតងួន ញ៉ិល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រៀមរៀបចំមហាសន្និបាតសភាតំបន់អាស៊ីAPA លើកទី៨
ឯកឧត្តមបណ្ឌិតងួន ញ៉ិល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រៀមរៀបចំមហាសន្និបាតសភាតំបន់អាស៊ីAPA លើកទី៨
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (11/11/2015 3:40:20 PM )

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា APA បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ត្រៀមរៀបចំមហាសន្និបាតសភាតំបន់អាស៊ី APA លើកទី៨ ដែលបានបែងចែកឲ្យអនុវត្ត ទៅតាមតួនាទី និងភារកិច្ចអនុគណៈកម្មការនីមួយៗ នាពេលកន្លងមក ។

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា ប្រធានអនុគណៈកម្មការនានា និងមន្រ្តីពាក់ព័ន្ធ ក្នុងកិច្ចការរៀបចំឲ្យមហាសន្និបាតសភាតំបន់អាស៊ីលើកទី៨ ។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ងួន ញ៉ិល បានអនុញ្ញាតឲ្យ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា ជម្រាបជូនអំពីលទ្ធផល ដែលគណៈប្រតិភូ សភាកម្ពុជា បានទៅចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការសង្គមនិងវប្បធម៌ និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភា តំបន់ អាស៊ីលើកទី១ នៅទីក្រុងតេអេរ៉ង់ នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ពីថ្ងៃទី២ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥។

សូមបញ្ជាក់ថា ឯកឧត្តម ឈិត គឹមយាត បានដឹកនាំគណៈប្រតិភូសភាកម្ពុជា បានទៅចូលរួមក្នុងកិច្ចប្រជុំទាំងពីរ ជាមួយនឹង គណៈប្រតិភូមកពីប្រទេស ចំនួន១៧ផ្សេងទៀត មានដូចជា៖ អាហ្គានីស្ថាន បង់ក្លាដេស  ចិន សាយព្រឺស អ៊ីរ៉ង់ អ៊ីរ៉ាក់ ហ្សកដង់ គុយវ៉េត គីហ្សីស្តង់ លីបាណន់ ប៉ាគីស្ថាន ប៉ាឡេស្ទីន ហ្វីលីពីន រុស្សី ស្រីលង្កា ស៊ីរី និងថៃឡង់។

ក្រោយពីបានដឹងលទ្ធផល ពីក្រុមការងារ ត្រៀមរៀបចំមហាសន្និបាតសភាតំបន់អាស៊ី APA លើកទី៨ នីមួយៗរួចមក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានថ្លែងការកោតសរសើរចំពោះ ក្រុមការងារទាំងអស់ និងមន្ត្រីពាក់ព័ន្ធដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ហើយឯកឧត្តមបណ្ឌិត ក៏បានផ្ដាំផ្ញើរ បន្ថែមថា ពេលវេលានៃការរៀបចំមហាសន្និបាតសភាតំបន់អាស៊ី APA លើកទី៨ កាន់តែខិតជិតមកដល់ហើយ ដូច្នេះសូមឲ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ បំពេញភារកិច្ចរបស់ខ្លួនប្រកបដោយ ការទទួលខុសត្រូវខ្ពស់ជាបន្តទៀត រហូតដល់ពេលមហាសន្និបាតសភាតំបន់អាស៊ី APA លើកទី៨ ដំណើរការទៅចប់សព្វគ្រប់ ប្រកបដោយជោគជ័យ។ 

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន