សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ អញ្ជើញកាន់បិណ្ឌទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហារ ក្រុងតាខ្មៅ
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ អញ្ជើញកាន់បិណ្ឌទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហារ ក្រុងតាខ្មៅ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (10/1/2015 4:11:22 PM )

សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ ព្រមទាំង​ក្រុម​គ្រួសារ សមាជិក សមាជិកា​រដ្ឋសភា រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំមន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា រួមជាមួយពុទ្ធបរិស័ទជាច្រើនទៀត បាន​នាំ​យក​ចង្ហាន់ ទេយ្យទាន និង​ថវិកា​មួយចំនួន​ ​ទៅរាប់​បាត្រ​ប្រគេន​ព្រះសង្ឃ បង្សុកូល​ សមាទាន​សីល ឧទ្ទិស​កុសលផល​បុណ្យជូន​ដល់​បុព្វការី​ជន ​ ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ នៅក្នុងថ្ងៃបុណ្យ​កាន់បិណ្ឌ​ទី​៤ នៅព្រឹក​ថ្ងៃទី​០១ ខែតុលា​ ឆ្នាំ២០១៥ នៅ​វត្ត​ប្រជុំ​នទី ហៅ​វត្ត​ក្រពើ​ហារ ស្ថិតក្នុងក្រុង​តាខ្មៅ ខេត្តកណ្តាល ។

ទន្ទឹមនឹងការឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ ​និងវីរៈយុទ្ធជនដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ សម្ដេច ក៏បានសម្ដែងការអបអរសាទរចំពោះ បងប្អូនពុទ្ធបរិស័ទខ្មែរទូទាំងប្រទេស សូមបានជួបជុំធ្វើបុណ្យទាន ជាមួយ​​​​​ក្រុម​​គ្រួសារ ប្រកបដោយ ភាពសប្បាយរីករាយ និងសូមឲ្យការធ្វើដំណើរ ​​​ទៅ​កាន់​ស្រុកកំណើតទោះទីជិតឆ្ងាយក្តី សូមមានសុវត្ថិភាពគ្រប់ពេលវេលា។

សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង លោកជំទាវ តែងតែគោរពប្រណិបត្តិ និង ជួយទំនុកបម្រុងឧបត្ថម្ភគ្រប់យ៉ាង ដើម្បីលើកស្ទួយវិស័យ ព្រះពុទ្ធសាសនាដែលជា​សាសនា​​​​ របស់រដ្ឋអោយកាន់តែរីកចម្រើន ព្រោះថាសព្វថ្ងៃនេះព្រះពុទ្ធសាសនា បានចូលរួមចំណែកនិងដើរតួយ៉ាងសំខាន់ ក្នុងការសាង​​ និងថែរក្សាសុខសន្តិភាពនៅក្នុងសង្គម។

ពីធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យពុទ្ធសាសនាដ៏ធំ ដែលពលរដ្ឋកម្ពុជាមានជំនឿថា ជាឱកាសធ្វើបុណ្យទាន​ជូនចំពោះ​អ្នកមានគុណ មានមាតា បិតា ដែលនៅរស់រានមានជីវិត និងដែលបានស្លាប់បាត់បង់ជិវិតទៅហើយ​។ ប្រជាពលរដ្ឋកម្ពុជា បាន​ប្រារព្ធពិធីបុណ្យនេះចាប់ពីថ្ងៃ១​រោច ​រហូត​ដល់​ថ្ងៃទី១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ដោយត្រូវនាំចង្ហាន់ ទេយ្យ​ទាន​ផ្សេងៗ​ ​ទៅ​ប្រគេនព្រះសង្ឃដែលគង់ចំាព្រះវស្សា នៅតាមវត្ត​អារាមនានា៕