សារលិខិតជូនពរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ __ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានទទួលជួបគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists – WFB) __ អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៦-៣០ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភាស្នើដល់អាជ្ញាធរខេត្តពិនិត្យកន្លែងព្យាបាលជំងឺឥតច្បាប់
សមាជិករដ្ឋសភាស្នើដល់អាជ្ញាធរខេត្តពិនិត្យកន្លែងព្យាបាលជំងឺឥតច្បាប់
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (9/29/2015 4:54:54 PM )

ក្នុងឱកាសដឹកនាំសមាជិកសមាជិកាចុះបំពេញបេសកកម្មនៅខេត្តតាកែវ លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនី​តិ​ស​ម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា បានមានប្រសាសន៍ស្នើដល់អាជ្ញាធរ​ និង​​មន្ទីរ​ជំនាញ​ពាក់​ព័ន្ធ​វិស័យសុខា​ភិបាល​ក្នុង​ខេត្តនេះ ត្រួត​ពិនិត្យគ្លីនិក ឬកន្លែងព្យាបាលជំងឺឯកជន ដែល​ពុំទាន់មាន​ច្បាប់​អនុញ្ញាត ត្រឹមត្រូវឲ្យ​​ទៅ​សុំច្បា​ប់​​​ប្រ​កប​​អាជីវកម្មដើម្បី​ធានាដល់​ការ​ព្យាបាលជំងឺប្រជា​ពលរដ្ឋ​​មានប្រសិទ្ធភាព និង​មានការ​ទទួល​ខុស​​ត្រូវ​។

លោកជំទាវ ប្រធានគណៈកម្មការ បាន​ដឹកនាំ​សមា​ជិក​សមា​ជិកាគណៈកម្មការចុះបំពេញបេសកកម្ម ពិនិត្យ​​សិក្សាស្វែងយល់ការងារ ក្នុង​វិស័យ​ទទួល​ខុស​ត្រូវ​របស់​គណៈកម្មការ នៅខេត្តតាកែវ និងបាន​ជួប​ពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ដែលដឹកនាំដោយ ឯកឧត្តម យស ណាស៊ី អភិបាល​ស្តី​​ទី​​​ខេត្តតាកែវ នាថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៥។

លោក​ជំទាវប្រធានគណៈកម្មការ  បានលើកឡើងថា កន្លង​មកមាន​ខេត្ត​មួយចំនួន​ត្រូវបានគេ រាយ​​ការ​ណ៍​​​​​ពីគ្រោះ​ថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ជាអ្នកជំងឺ នៅពេល​ទៅ​ព្យាបាលជំងឺតាមគ្លីនិ​ក​ឯក​ជន​។ លោក​ជំទាវបានសង្កត់ធ្ងន់ថា “ភាគច្រើននៃការព្យាបាល ដែល​បង្កគ្រោះថ្នាក់ដល់អាយុ​ជីវិត​ប្រជាពល​រដ្ឋ ​គឺ​កើត​​មាននៅតាមកន្លែងព្យាបាលឯកជន ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ដូច្នេះយើ​ងរួម​គ្នា​លុប​បំបាត់​គ្លី​និក​ ឬ​កន្លែងព្យា​បាល ដែលគ្មានច្បាប់ទំាងអស់នោះ ដើម្បីកុំ​ឲ្យមានករណី​ពលរដ្ឋស្លាប់ទៀត”។

ឯកឧត្តម យស ណាស៊ី អភិបាល​ស្តី​ទី​​​ខេត្តតាកែវ បានគំាទ្រប្រសាសន៍លើកឡើង របស់​លោក​ជំទាវ​ប្រធា​ន គណៈកម្មការនិងបានគូសបញ្ជាក់ថា បញ្ហានេះថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធ​ពិសេសមន្ទីរ​សុខា​ភិ​បាលខេត្តតាកែវ បានយកចិត្តទុកដាក់យ៉ាងខ្លំាង និងតាមដានជាប្រចំា។

ជា​មួយគ្នានេះ ឯកឧត្តមអភិបាលខេត្តស្តីទី ក៏បានរាយការណ៍ជូន គ​ណៈ​​ប្រតិភូ​គណៈ​កម្មការ​ជំនាញ​​​នៃ​រដ្ឋសភា អំពីសកម្មភាព​ការងារ​ ទំាងលទ្ធផល និងបញ្ហាប្រឈម ដែល​អាជ្ញា​ធរខេត្ត ក៏ដូចជា​មន្ទីរ​ជំ​នាញ​​​​បាន​​ជួបប្រទះ ពិសេស​បញ្ហាពាក់​ព័ន្ធ​នឹង​វិស័យ​សុខា​ភិបាល។ ​ឯកឧត្តម យស ណាស៊ី បានឲ្យដឹងដែរ​ថា​ក្នុងខេត្តតាកែវ មាន​ស្រុកប្រតិបត្តិ​ចំ​នួ​ន​០៥ មានមន្ទីរពេទ្យបង្អែក​ចំនួន​០៦ ដែល​មានមន្រ្តី​បម្រើការ​សរុប​ចំនួន១​ ២២១នាក់។

ឯកឧត្តមអភិបាលខេត្តស្តីទី ក៏បានលើកឡើងទៀតថា នៅក្នុងនោះ​ខេត្តតា​កែវ មាន​អង្គការមួយចំនួន​បាន​ក្លាយជា​ដៃ​គូរបស់ខេត្តក្នុងការចូល​រួមបម្រើសេវា សុខភាពជូនប្រជាពលរដ្ឋ ដោយក្នុងនោះ​មានដូច​ជា​អង្គ​កា​រ​ ​​ព្រះ​​ពុទ្ធ​សា​សនា​​​ដើម្បី​សុខ​ភាព និងកម្មវិធីគាំពារសុខភាពសង្គម ជាដើម។

បើតាមប្រសាសន៍របស់ ឯកឧត្តម អភិបាលខេត្តស្តីទី អង្គការទំាងនេះ បាន​ជួយដល់ប្រជាព​លរដ្ឋ​ទីទ័ល​ក្រ និងប្រជាពលរដ្ឋងាយ​រង​​គ្រោះ​ ឲ្យទទួលបាននូវ​សេវា ថែទាំសុខភា​ព ​ប្រកបដោយ​គុណភាព តាមរយៈការ​អនុវត្ត​ គម្រោង​​​មូល​និធិ​ សម​ធម៌​សុខាភិបាល និងគម្រោងធានា​រ៉ាប់រង​សុខភាព សហគមន៍ ឬគម្រោងគាំពារ​សុខ​ភាព​​សង្គម​ផ្សេ​ង​ទៀត ដែលគម្រោងនិងកម្មវិធីទំាងអស់នោះ ​បានបង្កលក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជា​ពល​​រដ្ឋ​​ទទួល​​សេវា​ព្យាបាលនៅ​តាម​មន្ទី​រ​ពេទ្យ​រដ្ឋគ្រប់ពេលវេលា៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន