សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ រៀបចំមហាសន្និបាត សភា តំបន់អាស៊ី លើកទី៨
ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ រៀបចំមហាសន្និបាត សភា តំបន់អាស៊ី លើកទី៨
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (8/28/2015 11:29:13 AM )

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធាន​គណៈ​កម្មការ​កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជា​ប្រធាន អនុគណៈកម្មការទទួលបន្ទុក​ផ្នែកព័ត៌មាន និង ICT សម្រាប់មហាសន្និបាត សភាតំបន់អាស៊ី​លើកទី៨ ដែលសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួល​ធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០១៥ បានជួប​ប្រជុំ​ជាមួយ​ក្រុមការងារ​ ដើម្បី​ពិនិត្យលទ្ធផល​ការងា​រ​ដែល​បាន​អនុវត្តកន្លងមកនិងដាក់ទិស​ដៅបន្ត​ទៀត ដើម្បីធ្វើយ៉ាងណាឲ្យ​មហា​ស​ន្និបាតទ​ទួល​បាន​ជោគ​​ជ័យ។

សូមបញ្ជាក់ថា សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហា  សន្និបាត សភាតំបន់អាស៊ីលើកទី៨ នាដើមខែធ្នូ ចុងឆ្នាំ២០១៥ នេះ។ ដើម្បី​រៀប​ចំមហា​សន្និ​បាត​នេះ​ សម្តេចអគ្គមហាពញាចក្រី ហេង​ ​សំរិន ប្រធាន​រដ្ឋសភា បានបង្កើត​អនុ​​​គណៈកម្មការ​ចំនួន៦ ទទួល​បន្ទុក​កិច្ចការ ផ្សេងៗគ្នា ដើម្បីចាត់ចែងរៀបចំការងារ នៅមុននិងក្នុងពេល​មហា​​សន្និបាត។ អនុ​គណៈ​កម្មការទំាង៦ ដែលបានបង្កើតនោះមាន អនុគណៈកម្មការ ទទួលបន្ទុក ​ផ្នែក​ហិរញ្ញវត្ថុ​និង​ផ្គត់ផ្គង់ អនុ​គណៈ​​កម្មការទទួលបន្ទុកផ្នែកឯកសារ ខ្លឹមសារកិច្ចប្រជុំ អនុគណៈកម្មការទទួល បន្ទុកផ្នែកដឹកជញ្ជូន អនុគណៈកម្មការទទួលបន្ទុកផ្នែកសន្តិសុខ អនុគណៈកម្មការទទួលបន្ទុកផ្នែក​ពិធី​ការ និងអនុ​គណៈ​កម្មការទទួលបន្ទុកផ្នែកព័ត៌មាននិង ICT។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា មហាសន្និបាតសភាតំបន់អាស៊ីជាកិច្ចប្រជុំ ដែល​មានគណៈប្រតិភូផ្លូវការនៃសភាជាសមាជិក តំបន់ អាស៊ី៤២ប្រទេស និងសមាជិក​អ្នកសង្កេត​ការណ៍១៦ប្រទេស ព្រមទាំងអង្គការសង្កេត​ការណ៍​​ចំនួន១០​​​ទៀត។ ឯកឧត្តមបានលើកឡើងថា ព្រឹត្តិ​ការណ៍​នេះ បានបង្ហាញ​ពី​មុខមាត់ និងកិត្តិយស  ដ៏ធំធេង​របស់រាជរដ្ឋាភិបាល ​និង​សភាកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទំាងអស់​នៅ​លើឆាក​អន្តរ​ជាតិ​។

ឯកឧត្តមបានជំរុញនិងលើកទឹកចិត្តដល់ក្រុមការងារ ឲ្យខិតខំ​បំពេញភារកិច្ចតាមការកំណត់ ដើម្បី​ឲ្យមហាសន្និបាតប្រព្រឹត្តទៅទទួលបានជោគជ័យ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន