សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភាជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម
គណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភាជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (7/31/2015 9:25:41 AM )

នៅព្រឹក ថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៥ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជឹម លាវ អភិបាលរងខេត្តកំពង់ចាម និង លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធវិស័យទាំងបួនរបស់គណៈកម្មការ នៅសាលាខេត្តកំពង់ចាម។

លោកជំទាវ កែ សុវណ្ណរតន៍ បានមានប្រសាសន៍ថា គណៈកម្មការទី៨ នៃរដ្ឋសភា ដែលចុះមកបំពេញបេសកកម្មនៅខេត្តកំពង់ចាមនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ ពីការងាររបស់ខេត្តលើគ្រប់វិស័យ ទាំងបញ្ហាប្រឈម និងសំណូមពរមួយចំនួន ជាពិសេសការអនុវត្តច្បាប់ដែលអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធបានអនុវត្តនាពេលកន្លងមក។

ឯកឧត្តម ជឹម លាវ បានជម្រាបជូនគណៈប្រតិភូឲ្យដឹងថា បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់បាននឹងកំពុងខិតខំ យ៉ាងពេញទំហឹង ក្នុងការអភិវឌ្ឍន៍ ខេត្តលើគ្រប់វិស័យ ជាពិ​សេស​អាជ្ញាធរខេត្ត រួមជាមួយមន្ទីរសុខាភិបាល បានសហការជាមួយនឹង អ្នកពាក់ព័ន្ធទាំងអស់ បានខិតខំ អស់ពីសមត្ថភាព ក្នុងការអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន ដោយបានធ្វើឲ្យវិស័យសុខាភិបាល មានការរីកចម្រើន គួរជាទីមោទនៈ​ ព្រមទាំងទទួលបាន ការសាទរពីប្រជាពលរដ្ឋ ទូទៅទៀតផង។ ឯកឧត្តម បន្តថា ទន្ទឹមនឹងលទ្ធផលជោគជ័យខាងលើ  យើងក៏នៅជួបបញ្ហាប្រឈម និងភាពខ្វះចន្លោះ មួយចំនួនផងដែរ។ ជាមួយនេះ ឯកឧត្តមអភិបាលរងខេត្តក៏បានរាយការណ៍ជូនគណៈប្រតិភូផងដែរពីវិស័យបីទៀត ដែលពាក់ព័ន្ធនិងជំនាញ គណៈកម្មការ គឺវិស័យការងារ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងកិច្ចការនារី ដែលថ្នាក់ដឹកនាំ ខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធ បានខិតខំ ដោះស្រាយជូនប្រជាពលរដ្ឋ នាពេលកន្លងមក។ ក្នុងឱកាសនោះដែរ លោក-លោកស្រី ជាប្រធានមន្ទីរពាក់ព័ន្ធ និងជំនាញគណៈកម្មការ បានធ្វើការ បកស្រាយនៅចម្ងល់មួយចំនួន របស់គណៈប្រតិភូផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍ របស់ថ្នាក់ដឹកនាំ និងប្រធានមន្ទីរ ជំនាញនៅក្នុងខេត្តរួចមក លោកជំទាវ ប្រធានគណៈប្រតិភូ ក៏បានថ្លែង ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ របស់ខេត្តកំពង់ចាម ដែលតែងតែយកចិត្តទុក​ដាក់ ជួយដោះស្រាយ រាល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដោយលោកជំទាវប្រធានគណៈប្រតិភូ បានជម្រុញឲ្យមន្ទីរជំនាញនានា ខិតខំបន្ថែមទៀត ក្នុងការបំពេញភារកិច្ច ជាពិសេស វិស័យសុខាភិបាល ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យ ចំពោះសេវាសុខាភិបាលឯកជន ដែលពុំមានច្បាប់អនុញ្ញាត ដើម្បីជាប្រយោជន៍ ក្នុងការពង្រឹង វិស័យសុខាភិបាលអោយកាន់តែមានទំនុកទុកចិត្តពីប្រជាពលរដ្ឋ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន