សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃ ទូទាំងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំនួន ៥៨ វត្ត
សម្តេចចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃ ទូទាំងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំនួន ៥៨ វត្ត
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (7/27/2015 11:58:05 AM )

មុនថៃ្ងចូលព្រះវស្សា ឈានចូលមកដល់នៅថៃ្ង១រោច ខែទុតិយាសាឍ ត្រូវនឹងថៃ្ងទី៣១ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខ ដែលជាថៃ្ងចូលព្រះវស្សា នៅព្រឹកថៃ្ងទី២៥ ខែកក្កដា ឆ្នាំ២០១៥ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ អមដំណើរ ដោយសមាជិក សមាជិការដ្ឋសភា រាជរដ្ឋាភិបាល និងមានការចូលរួម ពីឯកឧត្តមអភិបាលខេត្ត ឯកឧត្តមក្រុមប្រឹក្សាខេត្ត និងមន្រី្តរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ បានប្រារព្ធពិធីប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃចំនួន៥៨វត្ត ទូទាំងស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំ ដែលពិធីនេះរៀបចំឡើងក្នុងទីអារាមវត្ត គីរីសុវណ្ណារាម ហៅវត្តថ្កូវ សិ្ថតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ សំណេះសំណាលទៅកាន់ ពុទ្ធបរិស័ទជិតឆ្ងាយថា បុណ្យទៀនព្រះវស្សា គឺជាបុណ្យ ប្រពៃណីរបស់ប្រជាជនកម្ពុជា យើងតាំងពីដូនតាមក ដែលតែងតែធ្វើពិធីហែទៀនព្រះវស្សា មកប្រគេនព្រះសង្ឃ ដែលគង់នៅចាំព្រះវស្សា នៅតាមវត្ត នីមួយៗ។ សម្តេចបានបន្តថា ពិធីចូលវស្សា ដែលមានរយៈពេល៣ខែនេះ ព្រះសង្ឃមិនអាចនិមន្តចេញទៅណាបានឡើយ លើកលែងតែករណីពិសេស។

សម្ដេចប្រធានរដ្ឋសភា បានមានប្រសាសន៍បញ្ជាក់ថា តាំងពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩មក វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន ហើយទីអារាម គឺជាកន្លែងសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ ធ្វើការអប់រំ ទាំងផ្លូវកាយ ផ្លូវចិត្ត ឱ្យធ្វើតែអំពើល្អ និង ជាកន្លែងរក្សានូវវប្បធម៌ ប្រពៃណីជាតិឱ្យបានគង់វង្សយូរអង្វែងផងដែរ។ សម្ដេចចក្រីក៏បានមានប្រសាសន៍រម្លឹកអំពី គ្រាដែលសម្ដេចរួមជាមួយសម្ដេច ជា ស៊ីម និងសម្ដេច ហ៊ុន សែន ព្រមទាំងអ្នកស្នេហាជាតិជាច្រើនទៀត បានខិតខំតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ហើយបន្ទាប់មកបានយក ចិត្តទុកដាក់ យ៉ាងខ្លាំងលើការអភិវឌ្ឍប្រទេសជាតិ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីបម្រើដល់ការរស់នៅប្រកបដោយ សុខសនិ្តភាព និងការរីក ចម្រើនរបស់សង្គមជាតិទាំងមូល ។

នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានប្រគេនដល់វត្តទាំង៥៨ ដែលវត្តនីមួយៗទទួលបាន ទៀនព្រះវស្សាមួយគូធំ បច្ច័យ កសាងវត្ត៥០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម ទេយ្យវត្ថុអមដោយថវិកា១០ម៉ឺនរៀល ទឹកក្រូច២កេស ទឹកសុទ្ធ២កេស មី២កេស ត្រីខ១យួរ កញ្ចប់សាដក១ មានទឹកដោះគោ១៤កំប៉ុង ស្ករស៥គីឡូក្រាម តែ២កញ្ចប់ ធូប១ដុំ ទៀន១ដុំ និងជូនតាអាចារ្យ យាយជី តាជី ៣០០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល។

សូមបញ្ជាក់ថា វត្ត គីរីសុណ្ណារាម ហៅ វត្ត ថ្កូវ ត្រូវបានកសាងក្នុងអំឡុង គ.ស ឆ្នាំ១៨២៧ ដោយឧបាសក ទុំ ហេង នាពេលកន្លងមក វត្តនេះបានរង ការខូចខាតនិងទ្រុឌទ្រោមយ៉ាងខ្លាំង ។ នៅថៃ្ងទី២៣ ខែកក្កដា ឆ្នាំ២០១២ វត្តនេះត្រូវបានកសាងឡើងវិញទាំងស្រុង ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ សៅ ទី ដោយមានការចាត់ចែង និងទទួលខុសត្រូវផ្ទាល់ពី ឯកឧត្តម វង សូត និងលោកជំទាវ ហេង ស្រីពៅ សំណង់ទាំងអស់នេះ បានបញ្ចប់ការសាងសង់ជាស្ថាពរក្នុងរយៈពេល ២២ ខែ ដោយចំណាយទឹកប្រាក់សរុប ១.២៥០.៥១៤ ដុល្លារអាមេរិក។

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន