សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៥នៃរដ្ឋសភា ប្រជុំជាមួយអន្តរក្រសួងលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល
គណៈកម្មការទី៥នៃរដ្ឋសភា ប្រជុំជាមួយអន្តរក្រសួងលើសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (7/2/2015 11:02:43 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័តមាននៃរដ្ឋសភា បានជួបប្រជុំជាមួយ អន្តរក្រសួងចំនួន៤​ មាន តំណាង​ក្រសួង​​ការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខា​ធិការ, តំណាងក្រសួងយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋលេខាធិការ, តំណាង​ក្រសួង​មហាផ្ទៃ ដឹកនាំដោយ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ និងក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំដោយ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ ដើម្បីពិភាក្សា​ការងារ ទាក់ទិន​ទៅនឹងសេចក្តីព្រាងច្បាប់ស្តីពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ​នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ​គឺ​ឯកឧត្ដម សូមស្នើអោយក្រសួងពាក់ព័ន្ធទាំងបួន មកចូលរួម ធ្វើជាវាគ្មិនក្នុងសិក្ខាសាលា​ពិគ្រោះ​​យោបល់​លើសេចក្តីព្រាងច្បាប់ស្តីពី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលរដ្ឋ​សភារៀបចំធ្វើនៅថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៥ ខាង​មុខ​នេះ ដោយស្នើឲ្យក្រសួងនីមួយៗ ផ្ដោត​ទៅលើ​ប្រធាន​បទដែលពាក់ព័ន្ធទៅនឹងតួនាទីភារៈកិច្ច របស់ក្រសួងរៀងៗខ្លួន ​និងត្រៀម​ឆ្លើយ​តប​សំនួរ​ទាំងឡាយដែល​សិក្ខាកាម​នឹងចោទសួរក្នុងអង្គសិក្ខាសាលានាពេលនោះ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន