សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាល នឹងរៀបចំធ្វើនៅ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥
សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាល នឹងរៀបចំធ្វើនៅ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (7/2/2015 10:53:05 AM )

ឯកឧត្តម ឈាង វុន ប្រធាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានទទួលជួប ពិភាក្សាការងារ ជាមួយ​ លោកជំទាវ ជូលី ជុង (Julie chung) អនុប្រធានបេសកកម្មការទូត នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅ កម្ពុជា នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។

លោកជំទាវ ជូលី ជុង (Julie chung) បានមានប្រសាសន៍ថា ជាដំបូងលោកជំទាវសូមស្វាគមន៍ ចំពោះគណបក្សនយោបាយធំៗទាំងពីរ ដែលបាន ព្រមព្រៀងធ្វើការជាមួយគ្នានៅក្នុងរដ្ឋសភា មួយវិញទៀតការមកជួប ធ្វើសវនាការនាពេលនេះ លោកជំទាវក៏ចង់ដឹងពីការវិវត្តន៍ សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនមករដ្ឋសភា នាពេលកន្លងមក ហើយសង្ឃឹមថារដ្ឋសភា នឹងមាន ការបើកចំហ អោយមានការពិគ្រោះយោបល់ ទូលំទូលាយ លើសេចក្តីព្រាងច្បាប់នេះ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ជាការឆ្លើយតប ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា ក្រោយពីបានទទួលសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការក្រៅរដ្ឋាភិបាល ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាមក គណៈកម្មការទី៥នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការជំនាញទី៤ និងទី៦បានធ្វើការពិនិត្យ និង ពិភាក្សាគ្នា យ៉ាងល្អិត​ល្អន់ ហើយសេចក្តីព្រាងច្បាប់នេះមានសរសេរពីគោលបំណង និងគោលដៅយ៉ាងច្បាស់លាស់ ដែលជាការពង្រឹងតួនាទី របស់ សមាគម និងអង្គការ មិនមែនរដ្ឋាភិបាល អោយទៅជាដៃគូរអភិវឌ្ឍន៍ល្អរបស់កម្ពុជា។

ឯកឧត្តម ឈាង វុន បានបញ្ជាក់ថា រដ្ឋសភានឹងធ្វើសិក្ខាសាលា ពិគ្រោះយោបល់មួយ ពីសេចក្តី​ព្រាងច្បាប់នេះនៅ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ដោយមានការចូលរួម ពីអង្គទូតនានា ប្រចាំនៅកម្ពុជា អង្គការជាតិ អន្តរជាតិ តំណាងក្រសួងពាក់ព័ន្ធ រដ្ឋសភា និងព្រឹទ្ធសភាផងដែរ។


អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន