សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៣ នៃរដ្ឋសភា ជួបពិភាក្សាការងារ ជាមួយសង្គមស៊ីវិលនិងអង្គការមិនមែនរដ្ឋាភិបាល
គណៈកម្មការទី៣ នៃរដ្ឋសភា ជួបពិភាក្សាការងារ ជាមួយសង្គមស៊ីវិលនិងអង្គការមិនមែនរដ្ឋាភិបាល
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/26/2015 3:00:36 PM )

គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោ​បាយ (API) អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) និងអង្គការមិនមែនរដ្ឋាភិបាលសី្តពីកម្ពុជា (NGO Forum) នៅព្រឹកថៃ្ងទី២៥ ខែឧសភា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា ។

តំណាងសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលទាំងនោះ បានលើកឡើងថា ការមកជួបពិភាក្សាការងារ​ជាមួយ​គណៈកម្មការទី៣ នៃរដ្ឋសភា នាឱកាសនេះ គឺដើម្បីបង្ហាញជូននូវរបកគំហើញនៃការសិក្សាវិភាគអំពីទិដ្ឋភាពច្បាប់ និងគោល​នយោបាយ ពាក់ព័ន្ធនឹងសិទិ្ធទទួលបានព័ត៌មាន នៅក្នុងវិស័យបរិស្ថាននៅកម្ពុជា ក៏ដូចជាក្នុងន័យចូលរួមចំណែកជាមួយ​រាជ​រដ្ឋាភិបាល ក្នុងដំណើរការធើ្វច្បាប់សី្តពីសិទិ្ធទទួលបានព័ត៌មាន ដោយសង្គមស៊ីវិល​ បានធើ្វការសិក្សាវិភាគផែ្នកច្បាប់ និង​គោល​នយោបាយទាំងឡាយនៅក្នុងវិស័យបរិស្ថាន ដែលគាំទ្រដល់ការទទួលបានព័ត៌មាន ពេញលេញរបស់ប្រជាពលរដ្ឋ ព្រមទាំង​លទ្ធផលមួយចំនួនដែលមានសារៈប្រយោជន៍ សម្រាប់ចែករំលែកជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ។

តំណាងសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលបានស្នើសុំឲ្យគណៈកម្មការទី៣នៃរដ្ឋសភា ទទួលយកអនុសាសន៍​របស់ខ្លួនមកពិចារណា ដើម្បីឲ្យគណៈកម្មការមានទិន្នន័យគ្រប់គ្រាន់ ក្នុងការផ្តល់​អនុសាសន៍​លើសេចកី្តព្រាងច្បាប់​សី្តពី​សិទិ្ធ​ទទួលបានព័ត៌មាន ឲ្យមានការបើកចំហរ ព័ត៌មាន មានដូចជា  សិទិ្ធទទួលបាន​ព័ត៌មាន​ក្នុង​វិស័យអប់រំ ។ សិទិ្ធទទួលបាន​ព័ត៌មានក្នុងវិស័យសុខភាព ។ សិទិ្ធទទួលបានព័ត៌មានក្នុងវិស័យ សេដ្ឋកិច្ចនិងវិនិយោគ ។ សិទិ្ធទទួលបាន​ព័ត៌មាន​ក្នុង​វិស័យ​ការងារ ។ សិទិ្ធទទួលបានព័ត៌មានក្នុង​ វិស័យ​​បរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ។ សិទិ្ធទទួលបានព័ត៌មានក្នុងវិស័យ​វិមជ្ឈការ និងវិសហមជ្ឈការ ។ សិទិ្ធទទួលបានព័ត៌មានក្នុងវិស័យកសិកម្ម ជលផល និងរុក្ខា​ប្រមាញ់ ។ សិទិ្ធទទួលបានព័ត៌មាន​ក្នុងវិស័យពិការភាព និងសិទិ្ធទទួលបានព័ត៌មានក្នុងវិស័យរដ្ឋបាលសាធារណៈ ជាដើម។

ជាការឆ្លើយតប ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការទី៣ បានថែ្លងការកោតសរសើរចំពោះតំណាងសង្គមស៊ីវិល និងអង្គការ​មិនមែនរដ្ឋាភិបាល ដែលបានខិតខំធើ្វការងារទាំងអស់នេះ ហើយក្នុងនាមជាតំណាងរាស្ត្រ​ ឯកឧត្តមថា​នឹងទទួល​យក​អនុសាសន៍ ទាំងនោះ​មកពិនិត្យមើល និងសូមស្វាគមន៍ចំពោះ​កិច្ច​សហការ និងភាពជាដៃគូដើម្បីរួមចំណែក​ធ្វើឲ្យសង្គម​ជាតិ​មានវឌ្ឍនភាព៕
អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន