សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញនៃរដ្ឋសភា ប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ឆ្នាំ២០១៣ជាមួយក្រសួងសេដ្ឋកិច្ច...
គណៈកម្មការជំនាញនៃរដ្ឋសភា ប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ឆ្នាំ២០១៣ជាមួយក្រសួងសេដ្ឋកិច្ច...
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/26/2015 3:13:45 PM )

សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ឆ្នាំ២០១៣  ត្រូវបាន គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ​ លើកយកមកប្រជុំពិភាក្សាជាមួយឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោកជំទាវ សោម គឹមសួគ៌ អគ្គសវនករ​នៃ​អាជ្ញាធរ​សវនកម្មជាតិ រួមជាមួយ ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកា​គណៈកម្មការជំនាញ​ផ្សេងៗ​ទៀត​នៃរដ្ឋសភា ​នាព្រឹកថ្ងៃទី២៥ខែ ឧសភា ឆ្នាំ ២០១៥ នៅវិមានរដ្ឋសភា។

ឯកឧត្តម បណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកា ទូទៅរបស់រដ្ឋសម្រាប់ឆ្នាំ២០១៣ គឺជាការឆ្លុះបញ្ចាំង អំពីលទ្ធផលនៃការអនុវត្តច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៣ ដោយសេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយ គោរពទាំងស្រុងទាំង​កាល​វសានទាំងខ្លឹមសារនៃមាត្រា៧៨នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដោយផ្អែកលើ​ការបូក​សរុប​ទិន្នន័យ​ចំណូលនិង​ចំណាយថវិកា ដែលត្រូវបានកត់ត្រាដោយគណនេយ្យករសាធារណៈ និង​ការផ្ទៀង​ផ្ទាត់ អំពីភាពត្រឹមត្រូវនៃទិន្នន័យទាំងនេះជាមួយ អាណាប័កពាក់ព័ន្ធទាំងក្នុងកម្រិតថវិកា​ថ្នាក់​ជាតិ និង​ថ្នាក់រដ្ឋបាលក្រោមជាតិ។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ​ការគ្រប់គ្រង​បំណុលសាធារណៈក្រៅប្រទេសឆ្នាំ២០១៣ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល​ក្នុងការកាត់បន្ថយឱនភាពទូទៅនៃថវិកា អោយមកស្ថិតក្នុងកម្រិតដែលអាចធានាម៉ាក្រូ សេដ្ឋកិច្ច​ ក្នុង​រយៈ​ពេលមធ្យមនិងរយៈពេលវែង ជាពិសេសតាមរយៈការអនុវត្តដោយហ្មត់ចត់នូវយុទ្ធសាស្រ្ត​គ្រប់គ្រង​បំណុល​របស់រាជរដ្ឋាភិបាល ដែលមានគោលការណ៍ចំនួន៤គឺ ១-ខ្ចីក្នុងទំហំសមស្របដែល​ស្ថានភាព​ថវិកា​​និងសេដ្ឋកិច្ចគាំទ្របាន ២-ខ្ចីតែឥណទានសម្បទាន ៣-ខ្ចីសម្រាប់ វិស័យទ្រទ្រង់កំណើននិងបង្កើន​ផលិតភាព ៤-ប្រើប្រាស់កម្ចីទាំងនោះអោយ មានតម្លាភាពនិងប្រសិទ្ធភាពខ្ពស់បំផុតស្របតាមឯកសារ​យុទ្ធសាស្រ្ត​ស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ ២០១១-២០១៨។ ​ជាក់ស្តែងរាជរដ្ឋាភិបាលអនុវត្ត​បាន​ចំនួន៥១៩លាន អេស ដេ អ៊ែ SDR ស្មើនិង៨៦,៥% នៃពិដានដែលច្បាប់អនុញ្ញាតអោយខ្ចី៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន