សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ជួបពិភាក្សាការងារជាមួយ លេខាធិការស្ថានទូតវៀតណាម និងឡាវ មុនកិច្ចប្រជុំការអភិវឌ្ឍន៍តំបន់ត្រីកោណព្រំដែននៃប្រទេសទាំងបី
ឯកឧត្តម ឈាង វុន ជួបពិភាក្សាការងារជាមួយ លេខាធិការស្ថានទូតវៀតណាម និងឡាវ មុនកិច្ចប្រជុំការអភិវឌ្ឍន៍តំបន់ត្រីកោណព្រំដែននៃប្រទេសទាំងបី
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/20/2015 11:52:22 AM )

នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន​នៃរដ្ឋសភា បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម ចៅ ស៊ីឡក់ ( CAO SY LOC ) លេខាធិការទី១​ទទួលបន្ទុក​ផ្នែកសេដ្ឋកិច្ច នៃស្ថានទូតសាធារណ​​​​​​រដ្ឋសង្គម​និយម​វៀតណាម ឯកឧត្តម ខាំ សន លេខាធិការទី៣ ស្ថានទូត​សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពាក់ព័ន្ធកិច្ចប្រជុំការអភិវឌ្ឍន៍តំបន់ត្រីកោណ ព្រំដែន​នៃ​ប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម ដែលនឹង​ប្រព្រឹត្ត​ទៅ​អំឡុងខែកក្កដា ឆ្នាំ២០១៥ នៅ ខេត្តចំប៉ាសាក់ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្ដមលេខាធិការស្ថានទូតឡាវ និងស្ថានទូតវៀតណាម បានជម្រាបជូន​ឯកឧត្ដម ឈាង វុន ថា សូមឲ្យ គណៈប្រតិភូកម្ពុជា​ ត្រៀមប្រធានបទសំខាន់ៗ ក្នុងការចូលរួមកិច្ច​ប្រជុំ​ការអភិវឌ្ឍន៍តំបន់ត្រីកោណព្រំដែននៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម និងត្រៀមរៀបចំឲ្យបានរួចរាល់​នូវបញ្ជីឈ្មោះ​គណៈប្រតិភូ​កម្ពុជា ក៏ដូចជារាល់លិខិត ស្នាមផ្សេងៗ ដើម្បីទៅចូលរួមកិច្ចប្រជុំនាខែកក្កដា ឆ្នាំ២០១៥ នៅ ខេត្តចំប៉ាសាក់ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅពេលខាងមុខ។

ឯកឧត្តម ឈាង វុន បានថ្លែងអំណរគុណចំពោះឯកឧត្ដមលេខាធិការស្ថានទូតឡាវ និងស្ថានទូត​វៀតណាម ក៏ដូចជាប្រទេស ឡាវ​ និងវៀតណាម ដែលតែងតែមាន​កិច្ចសហប្រតិបត្តិការល្អ ជាមួយកម្ពុជា​ ពិសេស​កិច្ចសហប្រតិបត្តិការ ក្នុងការរួមចំណែកអភិវឌ្ឍន៍ តំបន់ត្រីកោណ ព្រំដែន នៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម អោយមានការរីកចម្រើនឡើង៕       

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន