សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សិក្ខាសាលាសភាដើម្បីស្វែងយល់ពីការកសាងក្របខ័ណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈក្នុងការរៀបចំសេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦
សិក្ខាសាលាសភាដើម្បីស្វែងយល់ពីការកសាងក្របខ័ណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈក្នុងការរៀបចំសេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/19/2015 2:06:22 PM )

សិក្ខាសាលាសភាដើម្បីស្វែងយល់ពី ការកសាងក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុ សាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦ បានប្រារព្ធធ្វើក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៥។

សិក្ខាសាលាដ៏មានសារសំខាន់នេះត្រូវបានផ្ដួចផ្ដើមរៀបចំឡើងដោយ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដែលមានឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ជាប្រធាន​គណៈកម្មការ និងសហការឧបត្ថម្ភដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា  លេខាធិការដ្ឋាន សម្របសម្រួល​បច្ចេក​ទេស នៃសភាកម្ពុជា(TCS)ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)វេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងOxfam American។ 

វត្តមានចូលរួមក្នុងអង្គសិក្ខាសាលាគេសង្កេតឃើញមានឯកឧត្តម ជា ជេត ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត អូន ព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ​លោកជំទាវ សោម គឹមសួ រអគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល នាយកធនាគារADB ប្រចាំនៅប្រទេសកម្ពុជា និងតំណាងអង្គការ​ក្រៅរដ្ឋាភិបាលមួយចំនួនទៀត។


ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម បណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ ថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ របស់សម្តេចប្រធាន រដ្ឋសភា ដែលបានលើកទឹកចិត្ត ចំពោះការ​រៀបចំ​សិក្ខាសាលាស្ដីពី ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦​ ដែលបាន​តាក់តែងឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ស្រប​តាម​ជំពូកទី៧មាត្រា៩០ថ្មីនៃរដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងបទអន្តរាគមន៍របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​បានលើកឡើងថា បើទោះបីកម្ពុជាត្រូវជួបប្រទះ និងបញ្ហាប្រឈមគ្រប់បែបយ៉ាង​ទាំងក្នុង​ និង​ក្រៅ​​ប្រទេស​ក៏ដោយ ក៏រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ចាប់តាំងពីដើមនីតិកាលរហូតមក នៅតែ​អាច​តស៊ូពុះពារនិងជំនះបាននូវរាល់ឧបសគ្គនិងការលំបាកទាំងពួង ហើយធានាបានយ៉ាងរឹងមាំនូវ​កិច្ច​ដំណើរ​​ការជាប្រក្រតីនៃសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសធានាបានល្អប្រសើរ នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណាអោយស្ថិតកម្រិតទាបសមរម្យ ធានាស្ថិរភាពអត្រាប្តូប្រាក់ ព្រមទាំងពង្រីកឡើង​ថែមទៀតនូវសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិទៀតផង។

ថ្លែងបើកអង្គសិក្ខាសាលានាឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធាន​រដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ វាយតម្លៃខ្ពស់និងកោតសរសើរ​ចំពោះ​ឯកឧត្តមបណ្ឌិតរដ្ឋ​ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ​និង​បណ្តា​ស្ថាប័នពាក់ព័ន្ធ ដែលបានផ្តួចផ្តើមគំនិតរៀបចំអោយមានសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង ក្នុង​គោលបំណង​ផ្តល់​ឱកាសដល់ភាគី ពាក់ព័ន្ធ ទាំងអស់ ក្នុងនោះមានសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា​ ជាតំណាង​អោយ​ពលរដ្ឋម្ចាស់ឆ្នោត ចូលរួមយ៉ាងសកម្ម ក្នុងការជជែកពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា ដើម្បីទទួល​បាន​នូវគន្លឹះនិងអនុសាសន៍ល្អៗ ជាប្រយោជន៍ក្នុងការត្រៀមរៀបចំសេចក្ដីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០១៦ ឲ្យកាន់តែមានលក្ខណៈល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ ហើយ​សម្ដេច​​សង្ឃឹម​ថា វប្បធម៌ដ៏ប្រពៃនេះនឹងនៅបន្ត ព្រមទាំង ពង្រឹងនិងពង្រីកកាន់តែរឹងមាំថែមទៀត ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គមជាតិរបស់យើង៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន