ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភាបួងសួងសូមម្ចាស់ទឹកដីអង្គរឲ្យដំណើរការកិច្ចប្រជុំលើកទី២៧ APPF ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ
អគ្គលេខាធិការដ្ឋានរដ្ឋសភាបួងសួងសូមម្ចាស់ទឹកដីអង្គរឲ្យដំណើរការកិច្ចប្រជុំលើកទី២៧ APPF ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/12/2019 3:48:50 AM )

ឯកឧត្តម​ ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ APPF បានដឹកនាំក្រុមមន្រ្តីរៀបចំពិធីបួងសួងសូមម្ចាស់ទឹកដី ថែរក្សាទឹកដីអង្គរ ខេត្តសៀមរាប​ ឲ្យដំណើរការរៀបចំកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានគណៈប្រតិភូសភាបរទេសចំនួន ប្រមាណ៣០០នាក់ចូលរួម ដំណើរការទៅដោយរលូន និងជោគជ័យ។

ពិធីបួងសួងតាមជំនឿសាសនានេះ បានប្រារព្ធធ្វើនៅក្នុងបរិវេណរូបសំណាកព្រះអង្គចេកព្រះអង្គចម​ និងរូបសំណាកលោកតារាជ​ នាប្រាសាទអង្គរវត្ត នារសៀលថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០១៩នេះ។

សភានៃព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF នៅលើទឹកដីអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០១៩។ គណៈប្រតិភូសភា​ ២១ប្រទេស ក្នុងចំណោមសមាជិក APPF ២៧ប្រទេស គ្រោងនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំប្រចំាឆ្នាំAPPF ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឱកាសនេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន