គណៈកម្មការជំនាញរដ្ឋសភាឯកភាពលើសេចក្តីព្រាងច្បាប់ចំនួនបី ដែលធានាដល់ការទូទាត់របស់រាជរដ្ឋាភិបាលឲ្យក្រុមហ៊ុនអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី__ រដ្ឋសភាកម្ពុជាគ្រោងចូលរួមជំនួបពិភាក្សារវាងសភាអាស៊ាន និងរដ្ឋាភិបាលអាស៊ាន នៅក្នុងប្រទេសថៃ__ គណៈកម្មការនីតិកម្មរដ្ឋសភាពិនិត្យសេចក្តីព្រាងសំណួរសម្រាប់លើកមកសួររាជរដ្ឋាភិបាល__ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សម្តេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់!__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំលើកទី២​ នីតិកាលទី៦ នៅថ្ងៃចន្ទ​ ទី១៧​ ខែមិថុនា​ ឆ្នាំ២០១៩ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាពង្រឹងការងារបដិសណ្ឋារកិច្ច សម្រាប់កិច្ចប្រជុំ APPF ដែលនឹងមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ
សភាកម្ពុជាពង្រឹងការងារបដិសណ្ឋារកិច្ច សម្រាប់កិច្ចប្រជុំ APPF ដែលនឹងមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/8/2019 11:49:54 PM )

ការងារទទួលបដិសណ្ឋារកិច្ច ជាផ្នែកសំខាន់មួយក្នុងកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ នាពាក់កណ្តាលខែមករាខាងមុខនេះ។ នៅមុនកិច្ចប្រជុំកាន់តែខិតជិតមកដល់ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នេះ ឯកឧត្តម សុខ សូកាន អនុប្រធានគណៈកម្មការសាធារណការ​ ដឹកជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់នៃរដ្ឋសភា​ និងជាសមាជិកអនុគណៈកម្មការពិធីការ និងដឹកជញ្ជូន នៃគណៈកម្មការរៀបចំកិច្ចប្រជុំ APPF បានផ្តល់អនុសាសន៍ណែនាំ ដល់ក្រុមមន្រ្តី ដែលនឹងអនុវត្តការងារនេះ ដោយបានគូសបញ្ជាក់ថា ការងារបដិសណ្ឋារកិច្ចនេះ ជាមុខមាត់ ជាកិច្ចការពិធីការដ៏សំខាន់មួយ ដែលត្រូវ ផ្តល់ជូនដល់គណៈប្រតិភូ និងភ្ញៀវ ដែលត្រូវអញ្ជើញមកចូលរួមកិច្ចប្រជុំ APPF។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ​ មានការចូលរួម​ពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ​ ពិធីការ​ និងព័ត៌មាន​ និងមន្រ្តីទំនាក់ទំនងភ្ញៀវ(L.O)។

សភាកម្ពុជាទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧APPF នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ គណៈប្រតិភូបរទេស ដែលជាថ្នាក់ដឹកនាំ ឬតំណាងសភា សមាជិក APPF ប្រមាណ៣០០នាក់ នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំនៅកម្ពុជា នេះ។

ជាមួយការផ្តាំផ្ញើដល់មន្រ្តីអោយខិតខំបំពេញការងារ ឯកឧត្តម សុខ សូកាន បានលើកឡើងថា ការងារពិធីការជាអត្តសញ្ញាណជាតិមួយសម្រាប់ បង្ហាញភ្ញៀវអន្តរជាតិ ហើយតាមការងារនេះ កម្ពុជាក៏អាចផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទេសចរណ៍ ដល់គណៈប្រតិភូបរទេសទៀតផង៕

 

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន