សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី​ លើកទី១១ នៅទីក្រុងអ៉ីស្តង់ប៊ុល​ សាធារណរដ្ឋទួគី __ សេចក្តីជូនដំណឹង ស្តីពីពិធីសម្ភោធផ្សព្វផ្សាយសៀវភៅ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្រោមចំណងជើងថា "ការតស៊ូរបស់ប្រជាជនៈ កម្ពុជារស់ឡើងវិញ" __ ឯកឧត្តម កែវ ពិសិដ្ឋ នាំយកអំណោយសម្តេចប្រធានរដ្ឋសភា ឧបត្ថម្ភទូកងចំនួន១២មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ __ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល៖ ព្រះរាជពិធីបុណ្យអុំទូកបញ្ជាក់ពីការរីកចម្រើន និងសន្តិភាព របស់កម្ពុជា __ គណៈកម្មការសិទ្ធិមនុស្ស រដ្ឋសភា ព្រឹទ្ធសភា ប្រជុំត្រៀមរៀបចំកម្មវិធីអបអរទិវា សិទ្ធិមនុស្ស ១០ធ្នូ នាពេលខាងមុខ __ គណៈកម្មការអប់រំ យុវជន កីឡានៃរដ្ឋសភា បានជំរុញក្រសួងអប់រំ អនុវត្តគោលនយោបាយអប់រំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបសេចក្តីទុកចិត្តរបស់ពលរដ្ឋ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅប្រទេសស្វីស
លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) នៅប្រទេសស្វីស
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/12/2018 3:11:34 AM )

លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ។

បេសកកម្មរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដែលមាន សមាជិករដ្ឋសភា និងព្រឹទ្ធសភានៅពេលនេះ ធ្វើឡើងរហូតដល់ថ្ងៃ២០ ខែតុលា ឆ្នាំ២០១៨ ទើបបញ្ចប់។ បើតាមកម្មវិធីនៅកំឡុងពេលមហាសន្និបាតលើកទី១៣៩នេះ លោកជំទាវប្រធានគណៈប្រតិភូសភាកម្ពុជា នឹងឡើងថ្លែង សុន្ទរកថា ស្តីអំពី “ភាពជាអ្នកដឹកនាំសភាក្នុងការលើកកំពស់សន្តិភាព និងការអភិវឌ្ឍន៍នាយុគ្គសម័យនវានុវត្តន៍ និង បំលាស់ប្តូរបច្ចេកវិទ្យា” ទៅកាន់ អង្គមហាសន្និបាត។

ជាមួយគ្នានេះ គណៈប្រតិភូសភាកម្ពុជា នឹងចូលរួមកិច្ចប្រជុំជាច្រើន នៅក្នុងនោះមាន កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣របស់IPU ដើម្បីអនុម័ត សេចក្តីស្នើរបៀបវារៈបន្ទាន់លើបញ្ហារសើបមួយចំនួនរបស់សកលលោក។ បោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់IPU។ ការចូល រួមផ្តល់អនុសាសន៍អំពីសិទ្ធិមនុស្ស ការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុIPU និងការអនុម័តប្រតិទិនការងារ សម្រាប់មហាសន្និបាតIPU លើកទី១៤០ នៅ ទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន។

សហភាពអន្តរសភា(IPU) ជាអង្គការនីតិប្បញ្ញត្តិធំមួយ ដែលមានសភា មកពីប្រទេសនានាជុំវិញពិភពលោក ចំនួន១៧៣ ជាសមាជិក។ នៅក្នុង មហាសន្និបាតនេះ គណៈប្រតិភូសភាកម្ពុជា ក៏នឹងចូលរួមបណ្តាកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀត ដែលមានដូចជា កិច្ចប្រជុំអាស៊ានបូក៣ កិច្ចប្រជុំ សម្របសម្រួលរបស់សភាតំបន់អាស៊ី(APA) កិច្ចប្រជុំភូមិសាស្ត្រតំបន់អាស៊ី-ប៉ាស៊ីហ្វិក(APG) កិច្ចប្រជុំវេទិកាសមាជិកសភាស្រ្តី កិច្ចប្រជុំវេទិកា សមាជិកសភាវ័យក្មេងIPU និងចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង៤របស់IPU ស្តីពី:សន្តិភាព-សន្តិសុខអន្តរជាតិ ការអភិវឌ្ឍន៍ប្រកបដោយ ចីរភាព-ហិរញ្ញវត្ថុ-ពាណិជ្ជកម្ម ប្រជាធិបតេយ្យ-សិទ្ធិមនុស្ស និង កិច្ចការអង្គការសហប្រជាជាតិ ផងដែរ។

សហភាពអន្តរសភា បានបង្កើតឡើងក្នុងឆ្នាំ១៨៨៩។ សភាកម្ពុជា បានចូលជាសមាជិកIPU ក្នុងខែមេសា ឆ្នាំ១៩៩៧។ នៅក្នុងឱកាសចូលរួម មហាសន្និបាតលើកទី១៣៩នេះ លោកជំទាវ ឃួន សុដារី និងសមាជិកគណៈប្រតិភូ គ្រោងជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ ហ្គាប្រីឡា គូវ៉ាស បារ៉ុន ប្រធានសហភាពអន្តរសភា (IPU) ទៀតផង៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន