ប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំលើកទី២៧ APPF ពិនិត្យលទ្ធផលការងារ និងទីតាំងរៀបចំកិច្ចប្រជុំនៅខេត្តសៀមរាប__ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា អនុប្រធានរដ្ឋសភាសាធារណរដ្ឋបារាំង បានអញ្ជើញដល់ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ធ្នូនេះ__ អនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់​ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ__ ឯកឧត្តម ហ៊ុន ម៉ានី​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចងក្រងឯកសារសម្រាប់កិច្ចប្រជុំ APPF__ លិខិតជូនពរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨__ រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់បរធនបាលកិច្ច__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នឹងបន្តសម័យប្រជុំលើកទី១​ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍​ ៦កើត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ពលករកម្ពុជាធ្វើការនៅថៃជម្រា​ប ឯកឧត្តម ឈាង វុន ថានឹងមកបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះមិនខានឡើយ
ពលករកម្ពុជាធ្វើការនៅថៃជម្រា​ប ឯកឧត្តម ឈាង វុន ថានឹងមកបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះមិនខានឡើយ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/2/2018 6:13:55 AM )

ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានជម្រាបតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ឯកឧត្តម ឈាង វុន ថាពួកគាត់នឹងមកចូលរួម ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដានេះ មិនខានឡើយ ក្នុងការជ្រើសរើសមេដឹកនាំ តាមបែបលទ្ធិប្រជាធិបតេយ្យ ហើយថែមទាំងបន្តទៀតថា​ នោះជា ឱកាសនៅក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគាត់។

ការលើកឡើងរបស់ប្រជាពលករខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃបែបនេះ បានធ្វើឡើងនៅក្នុងពេលដែល​ ឯកឧត្តម ឈាង វុន សមាជិករដ្ឋសភា និង ជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញចុះទៅសួរសុខទុក្ខពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃដោយផ្ទាល់​ នៅចុងខែមិថុនា​ និង ដើមខែកក្កដា ឆ្នាំ២០១៨នេះ ដោយនៅក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ជាពិសេសពីសំណាក់​ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះពលរដ្ឋខ្មែរទាំងអស់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។

ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ បានយកចិត្តទុកដាក់​ និងគិតគូរជានិច្ចពីសុខទុក្ខពលរដ្ឋកម្ពុជានៅ គ្រប់ទីកន្លែង ពិសេសពលករខ្មែរនៅក្នុងប្រទេសថៃនេះ។ រដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញដល់រដ្ឋាភិបាលថៃ ក្នុងការថែរក្សា យកចិត្តទុកដាក់ដល់ ពលករខ្មែរ ហើយប្រទេសទាំងពីរបាននឹងកំពុងសហការគ្នាយ៉ាងល្អ ក្នុងការផ្តល់ភាពស្របច្បាប់ដល់ពលរដ្ឋខ្មែរ ដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃ ឲ្យស្របច្បាប់ ហើយទទួលបានអត្ថប្រយោជន៍នានាទៅតាមច្បាប់ការងាររបស់ប្រទេសថៃ។

សូមជម្រាបថា ឯកឧត្តម ឈាង វុន ដែលជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមការងារពិសេសទំនាក់ទំនងផ្សារភ្ជាប់ពលករកម្ពុជាផងនោះ បានដឹកនាំក្រុមការងារទៅជួប សំណេះសំណាល និងសួរសុខទុក្ខបងប្អូនពលករកម្ពុជាដែលបានទៅធ្វើការនៅប្រទេសថៃ ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមការងារដែលបានដឹកនាំដោយ ឯកឧត្តម ឈាង វុន បានជួបប្រជាពលករខ្មែរចំនួន១៧៥០នាក់ នៅកន្លែងចំនួន៤ផ្សេងគ្នា នៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ ចំនួន៨០%នៃចំនួនពលករទាំងនេះ បានចេញពីខេត្តបាត់ដំបង។

តំណាងពលករខ្មែរទាំងអស់នោះ បានថ្លែងអំណរគុណដល់តំណាងរាស្រ្ត ដែលបានចុះមកជួបពួកគាត់ផ្ទាល់។ ពលករខ្មែរបានអះអាងថា នៅថ្ងៃ បោះឆ្នោតខាងមុខនេះ ពួកគេប្រាកដជានឹងទៅបោះឆ្នោត ដើម្បីជ្រើសរើសតំណាងរាស្រ្តល្អ ដែលគិតគូរពីសុខទុក្ខពលករ ពិសេសជ្រើសរើសមេដឹកនាំ ដែលបានលះបង់កម្លាំងកាយចិត្ត ជីវិតក្នុងការរំដោះប្រទេសជាតិ កសាងការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរហូត សព្វថ្ងៃនេះ។

ឯកឧត្តម ឈាង វុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ដែលមានឆន្ទៈខ្ពស់ក្នុងការចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋនៅកម្ពុជា។

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន