សមាជិករដ្ឋសភា មន្រ្តីរាជការជូនពរសម្តេចប្រធានរដ្ឋសភាក្នុងឱកាសចម្រើនជន្មាយុ__ លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ ប្រជាពលរដ្ឋមកពីខេត្តក្រចេះសុំអន្តរាគមន៍ពីរដ្ឋសភាដោះស្រាយបញ្ហាដីធ្លី__ គណៈកម្មការជំនាញនៃរដ្ឋសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី__ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ស្នើសុំអោយការិយាល័យសវនកម្មប្រទេសស៊ុយអ៊ែត បន្ត​ជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើវិស័យសវនកម្ម__ ឯកឧត្តម ហ៊ុន ណេង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិ__ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ​ និងការប្រព្រឹត្តទៅនៃ គណៈរដ្ឋមន្រ្តី ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អនុប្រធានទី១រដ្ឋសភា គាំទ្រចំពោះកិច្ចសហប្រតិបត្តិការល្អរវាងសភាកម្ពុជា និងបារាំង
អនុប្រធានទី១រដ្ឋសភា គាំទ្រចំពោះកិច្ចសហប្រតិបត្តិការល្អរវាងសភាកម្ពុជា និងបារាំង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/16/2018 5:14:56 AM )

ឯកឧត្តម យូ ហុកគ្រី អនុប្រធានទី១រដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Catherine Procacia សមាជិកាព្រឹទ្ធសភាបារាំង នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា ខណៈដែលលោកជំទាវព្រឹទ្ធសមាជិក ត្រូវអញ្ជើញមកធ្វើជាវាគ្មិនក្នុងសិក្ខាសាលា ហ្រ្វង់កូហ្វូនី ដែលនឹងត្រូវរៀបចំធ្វើនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃគឺថ្ងៃទី១៧និង១៨ ខែឧសភា ឆ្នាំ២០១៨នេះ។

នៅក្នុងជំនួបពិភាក្សាការងារនេះ​ ឯកឧត្តម យូ ហុកគ្រី បានថ្លែងអំណរគុណដល់សភាប្រទេសបារាំង ដែលបានជួយគាំទ្រដល់កម្ពុជា ពិសេសសភា កម្ពុជារៀងរហូតមក ទាំងការបណ្តុះបណ្តាលធនធានមនុស្សដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងការពង្រឹងសមត្ថភាពដល់សមាជិកសមាជិកា រដ្ឋសភា។ ឯកឧត្តមអនុប្រធានទី១ បានគូសបញ្ជាក់ថា សភាកម្ពុជា ពិសេសឯកឧត្តមផ្ទាល់ សូមគាំទ្រ និងជំរុញការប្រើប្រាស់ភាសាបារាំងនៅក្នុង កិច្ចការសភា។

ឯកឧត្តមអនុប្រធានទី១ បានលើកឡើងពីការប្រើប្រាស់ភាសាបារាំងនៅកម្ពុជាគឺមានលក្ខណៈជាប្រវត្តិសាស្រ្ត ដែលបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ នៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម យូ ហុកគ្រី បានស្នើសុំសភាប្រទេសបារាំងបន្តគាំទ្រដល់សភាកម្ពុជាបន្តទៀត ដើម្បីលើកកម្ពស់ ប្រសិទ្ធិភាពការងាររដ្ឋបាល និងបច្ចេកទេសរបស់សភាឆ្លើយតបការរីកចម្រើនរបស់សង្គមជាតិ។

សូមបញ្ជាក់ថា អគ្គលេខាធិការដ្ឋានសភាកម្ពុជា(អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា) ក្រោមកិច្ចសហការរៀបចំដោយក្រុមសភាជាតិកម្ពុជានៃសភា និយាយភាសាបារាំង និងកម្មវិធីណូរីយ៉ា(Noria-APF) នឹងរៀបចំសិក្ខាសាលាសភា ស្តីពី “ហ្រ្វង់កូហ្វូនី ភាសាបារាំង និងការងារសភា” រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារ Raffles Le Royal ក្នុងរាជធានីភ្នំពេញ។

សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា ពិសេសក្នុងវិស័យសភានេះ ហើយក៏នឹងពិភាក្សាលើប្រធានបទ មួយចំនួនដូចជា លំហនៃប្រទេសនិយាយភាសាបារាំង កាលានុវត្តភាពអន្តរជាតិសម្រាប់សភាកម្ពុជា ភាសាបារាំង វ៉ិចទ័រការងារការទូតសភា និងឧបករណ៍នៃការផ្លាស់ប្តូរ ផ្នែកសេដ្ឋកិច្ច ផ្នែកឧត្តមសិក្សា និងផ្នែកវប្បធម៌ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងក្រុមប្រទេសនិយាយភាសាបារាំង និងប្រទេសសមាជិកអាស៊ាន(ASEAN) ភាសាបារាំង មធ្យោបាយការងារសភា ភាសាបារាំង និងការវិវត្តវិជ្ជាជីវៈរបស់មន្រ្តីសភាកម្ពុជា។

សិក្ខាសាលានេះ នឹងមានការចូលរួមពី សមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភា វាគ្មិនជាតិ អន្តរជាតិ តំណាងមកពី ក្រសួងអប់រំយុវជន និងកីឡា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានបារាំងនៅកម្ពុជា ដេប៉ាតឺម៉ង់ភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ទីភ្នាក់ងារឧត្តមសិក្សានៃប្រទេសប្រើភាសាបារាំង(AUF) អង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី(OIF) និងមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​ និងរដ្ឋសភា ដែលធ្លាប់សិក្សាភាសាបារាំងក្នុងគម្រោងជំនួយ របស់កម្មវិធីណូរីយ៉ា(Noria) នឹងចូលរួមជាវាគ្មិន ចែករំលែកបទពិសោធន៍ និងទទួលយក ចំណេះដឹងថ្មីៗពីគ្នាទៅវិញទៅមក។

ឯកឧត្តម យូ ហុកគ្រី អនុប្រធានទី១រដ្ឋសភា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលានេះ នៅព្រឹកថ្ងៃទី១៧ ឧសភា។ ចំណែក លោកជំទាវ Catherine Procacia នឹងអញ្ជើញចូលរួមជាវាគ្មិនសំខាន់នៅក្នុងសិក្ខាសាលាដ៏កម្រនេះ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh