ប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំលើកទី២៧ APPF ពិនិត្យលទ្ធផលការងារ និងទីតាំងរៀបចំកិច្ចប្រជុំនៅខេត្តសៀមរាប__ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា អនុប្រធានរដ្ឋសភាសាធារណរដ្ឋបារាំង បានអញ្ជើញដល់ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ធ្នូនេះ__ អនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់​ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ__ ឯកឧត្តម ហ៊ុន ម៉ានី​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចងក្រងឯកសារសម្រាប់កិច្ចប្រជុំ APPF__ លិខិតជូនពរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨__ រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់បរធនបាលកិច្ច__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នឹងបន្តសម័យប្រជុំលើកទី១​ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍​ ៦កើត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឡេង ប៉េងឡុង ជំរុញមន្រ្តីអភិវឌ្ឍន៍ចំណេះដឹង ជំនាញ និងវិន័យការងារ
ឯកឧត្តម ឡេង ប៉េងឡុង ជំរុញមន្រ្តីអភិវឌ្ឍន៍ចំណេះដឹង ជំនាញ និងវិន័យការងារ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/11/2018 3:15:13 AM )

បន្ទាប់ពីបានបើកមហាសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៣-២០១៧ និងលើកទិសដៅការងារឆ្នាំបន្តអស់រយៈពេលពេញមួយថ្ងៃ គឺនៅថ្ងៃ ទី១១ ខែមេសា ឆ្នាំ២០១៨នេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានជំរុញមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវអភិវឌ្ឍន៍ចំណេះ និងជំនាញរបស់ខ្លួន ហើយអង្គភាពក្រោមឱវាទអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់ ត្រូវពង្រឹងវិន័យការងារ ដោយក្នុងនោះត្រូវពិនិត្យវត្តមានប្រចំាថ្ងៃ និងដាក់ពិន័យចំពោះមន្រ្តីដែលមិនបានមកបំពេញការងារ។

ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា នៅពេលសង្គមជាតិមានការរីកចម្រើន បច្ចេកវិទ្យាដើរទៅមុខជាលំដាប់ ហើយទំហំការងារកាន់តែរីកធំនោះ មន្រ្តីត្រូវបានបណ្តុះបណ្តាលជាប្រចំា។ ឯកឧត្តមគំាទ្រចំពោះគម្រោងបណ្តុះបណ្តាលមន្រ្តី ហើយជំរុញឲ្យមន្រ្តីចូលរួមសិក្សាទំាងអស់គ្នា។ “ចំណេះដឹង ជាធនធានសំខាន់ ដែលធ្វើឲ្យបុគ្គលគ្រប់រូបរីកចម្រើន គឺរីកចម្រើនទំាងប្រសិទ្ធភាពការងារជូនស្ថាប័ន និងរីកចម្រើនសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ផង”។

ជំនាញដែលឯកឧត្តមអគ្គលេខាធិការ ជំរុញឲ្យមន្រ្តីអភិវឌ្ឍន៍ចំណេះដឹងនោះមានភាសាបរទេស ដែលមានទំាងភាសាអង់គ្លេស បារំាង និងជំនាញ ស្រាវជ្រាវបច្ចេកវិទ្យាICT និងការងារច្បាប់ជាដើម។ ជាមួយគ្នានេះ ឯកឧត្តម ឡេង ប៉េងឡុង បានស្នើសុំដល់មន្រ្តីឲ្យធ្វើការចំជំនាញ ហើយអាចផ្លាស់ ប្តូរពីអង្គភាពមួយទៅអង្គភាពមួយណាក៏បាន គឺផ្លាស់ប្តូរទៅអង្គភាពណាដែលចំជំនាញខ្លួនដែលមាន ដើម្បីពង្រឹងប្រសិទ្ធភាពការងារជូនរដ្ឋសភាឲ្យ កាន់តែល្អឡើង។

សូមជម្រាបថា ពេញមួយថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជាសេនាធិការរបស់រដ្ឋសភា បានរៀបចំមហាសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៣-២០១៧ និងការកំណត់ទិសដៅការងារឆ្នាំបន្ត។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានគូស បញ្ជាក់ថា ការរៀបចំមហាសន្និបាតនាពេលនេះ គឺក្នុងគោលបំណងដើម្បីពិនិត្យវាយតម្លៃពីវឌ្ឍនភាពការងារ សមិទ្ធផលដែលសម្រេចបាន និងសិក្សាពី បញ្ហាប្រឈមនានាក្នុងអាណត្តិកន្លងមក ដើម្បីស្វែងរកដំណោះស្រាយ ព្រមទាំងលើកទិសដៅសម្រាប់អាណត្តិបន្ទាប់ទៀត។ ទន្ទឹមនឹងនេះ យើងក៏នឹង ពិនិត្យជាក់លាក់ និងស៊ីជម្រៅលើសេវារដ្ឋបាល និងបច្ចេកទេសដែលដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រដល់តួនាទីស្នូលទាំង៣របស់រដ្ឋសភាជាអាទិ៍ តួនាទីនីតិកម្ម តួនាទីតាមដានការអនុវត្តច្បាប់ និងភាពជាតំណាង ដើម្បីធ្វើជាមូលដ្ឋានសម្រាប់កំណត់ទិសដៅ និងចក្ខុវិស័យសំដៅឆ្លើយតបទៅនឹង ដំណើរវិវត្តន៍នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងក្នុងស្រុក តំបន់ និងពិភពលោក។

ឯកឧត្តមបន្តថា តាមរយៈមហាសន្និបាតនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាក៏នឹងដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ឲ្យគ្រប់ អង្គភាពបន្តអនុវត្ត សំដៅធានាបាននូវការផ្ដល់សេវាជូនរដ្ឋសភាកាន់តែមានគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងទាន់ពេលវេលា។

មុនបិទបញ្ចប់មហាសន្និបាតនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបំពាក់គ្រឿងឥស្សរិយយសការងារថ្នាក់មាស ថ្នាក់ប្រាក់ និងថ្នាក់សំរឹទ្ធ ដល់មន្រ្តី រាជការ ដែលបានខិតខំបំពេញការងារ មានស្មាដៃល្អផងដែរ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន