ប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំលើកទី២៧ APPF ពិនិត្យលទ្ធផលការងារ និងទីតាំងរៀបចំកិច្ចប្រជុំនៅខេត្តសៀមរាប__ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា អនុប្រធានរដ្ឋសភាសាធារណរដ្ឋបារាំង បានអញ្ជើញដល់ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ធ្នូនេះ__ អនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់​ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ__ ឯកឧត្តម ហ៊ុន ម៉ានី​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារចងក្រងឯកសារសម្រាប់កិច្ចប្រជុំ APPF__ លិខិតជូនពរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ លិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា__ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨__ រដ្ឋសភា ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់បរធនបាលកិច្ច__ សេចក្តីជូនដំណឹង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នឹងបន្តសម័យប្រជុំលើកទី១​ នីតិកាលទី៦ នៅថ្ងៃព្រហស្បតិ៍​ ៦កើត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភាជម្រាបអ្នករាយការណ៍ពិសេសUN ថាសង្រ្គាមជាច្រើនទសវត្សរ៍នៅកម្ពុជា បណ្តាលមកពីការជ្រៀតជ្រែកពីបរទេស
សម្តេចប្រធានរដ្ឋសភាជម្រាបអ្នករាយការណ៍ពិសេសUN ថាសង្រ្គាមជាច្រើនទសវត្សរ៍នៅកម្ពុជា បណ្តាលមកពីការជ្រៀតជ្រែកពីបរទេស
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/12/2018 10:33:35 PM )

នៅក្នុងដំណើរបំពេញបេសកកម្មនៅកម្ពុជា លោកស្រី រ៉ូណាល់ ស្មីត ​អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិមនុស្ស​ប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិ​ភាក្សា​ការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភា បានជម្រាប លោកស្រី រ៉ូណាល់ ស្មីត ថាកម្ពុជាធ្លាប់ទទួលរងនូវការឈឺចាប់ ខ្លោចផ្សារ ដោយ​សារសង្គ្រាម ស៊ីវិល អស់រយៈពេលជាង៣ទសវត្សរ៍​។ ទំាងនេះគឺជាលទ្ធផល នៃឥទ្ធិពលការជ្រៀតជ្រែកពី​មជ្ឈ​ដ្ឋានខាងក្រៅ។ “កម្ពុជាយើងខ្ញុំទើបមានសុខសន្តិ​ភា​​ព ស្ថិរភាពពេញលេញជាងមួយទសវត្សរ៍ចុង​ក្រោយនេះ ដែលបានបង្កលក្ខណៈសម្បត្តិឲ្យកម្ពុជា មានឱកាសអភិវឌ្ឍន៍ដូចសព្វថ្ងៃ ហើយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់”។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី និងសហការីនាពេលកន្លងមក និង​ពេលបច្ចុប្បន្ន បានរួមចំណែកដល់ការលើកកម្ពស់សិទ្ធិ​មនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប មានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងសិទ្ធិទទួលនូវកិច្ចការពារដោយច្បាប់ផ្សេងៗជាច្រើន។ សម្តេចបានមានប្រសាសន៍ថា ពិតណាស់ប្រជាធិបតេយ្យ និង ការគោរពសិទ្ធិ​មនុស្ស វាត្រូវតែដើរទន្ទឹមគ្នា និងនីតិរដ្ឋ គឺការគោរព​ច្បាប់នេះឯង។ ថ្វីត្បិតតែតំណាងរាស្រ្តមានអភ័យឯកសិទ្ធិជាអ្នកធ្វើច្បាប់ តែមិនអាច ក្លាយជាអ្នករំលោភច្បាប់ បំពានច្បាប់ នោះទេ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីជំហកម្ពុជាចំពោះមុខអ្នករាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា កម្ពុជាផ្តល់សារៈសំខា​ន់ជា ចម្បងលើការរក្សាឲ្យបាននូវសុខសន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម រួមទំាងការអភិវឌ្ឍ។ ប្រជាធិប​តេ​យ្យ និងសិទ្ធិមនុស្សរឹតតែមានសារៈសំខាន់ បន្ទាប់ពីប្រទេ​សជាតិមាននូវអ្វីៗដូចខាងលើ។ ប្រសិនបើប្រទេសជាតិធ្លាក់ក្នុងស្ថានភាពដូចបណ្តាប្រទេសមួយចំនួននៅ​មជ្ឈិមបូព៌ា កុំនិយាយឡើយពី សិទ្ធិមនុស្ស សូម្បីតែសិទ្ធិជាមូលដ្ឋាន សិទ្ធិនៃការរស់រានមានជីវិត ក៏សឹងតែ​គ្មានផង។

លោកស្រី រ៉ូណាល់ ស្មីត បានគំាទ្រចំពោះការលើកឡើងរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ លោកស្រីបានឯកភាពថា សុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍគឺត្រូវដើរទន្ទឹមគ្នា។

បន្ទាប់ពីបានសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន រួចហើយ លោកស្រី រ៉ូណាល់ ស្មីត បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និង លោកជំទាវ ឃួន សុដារី សមាជិករដ្ឋសភា និងជាប្រធានក្រុមសភាជាតិ នៃអ្នកនយោបាយស្រ្តី តាមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន

ជំនួបពិភាក្សានេះ សមាជិករដ្ឋសភាបានឆ្លើយតបសំណួរមួយចំនួន ដែលបានលើកឡើងដោយ​អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ដូចជានីតិវិធីដំណើរពិភាក្សា និងអនុម័តច្បាប់នៅក្នុងរដ្ឋសភាជាដើម៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន