ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាផ្តើមប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាខ្លះនៃរដ្ឋធម្មនុញ្ញ
រដ្ឋសភាផ្តើមប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាខ្លះនៃរដ្ឋធម្មនុញ្ញ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/13/2018 8:44:23 PM )

នៅថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ​២​០១​៨ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យ​ប្រ​ជុំ​រដ្ឋ​​សភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិភាក្សា សេចក្តីព្រាងច្បាប់មួយ​ចំនួន ដោយនៅ​ក្នុងនោះមានការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពីវិសោធនកម្មមាត្រា​៣៤ថ្មី មាត្រា​៤២ មាត្រា ៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ ដែលដឹកនាំដោយ សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា ដែលមានវត្តមាន សមាជិកសមាជិការដ្ឋសភាចំនួន១២៣រូបចូលរួម បានអនុម័តរបៀបវារៈចំនួន៤មកពិភាក្សា និងអនុម័ត ដែលមាន ទី១-ការពិភាក្សា និងអនុម័តសេចក្តី ព្រាង​ច្បាប់​ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៤ថ្មី មាត្រា​​៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ទី២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ។ ទី៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់​ស្តីពីវិ​សោធន​កម្មមាត្រា ២៦ មាត្រា២៧ថ្មី មាត្រា​​២៨ មាត្រា​៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និង​ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សា​ធម្ម​នុញ្ញ និងទី៤-គឺការពិភាក្សា និង អនុម័តសេចក្តីព្រាង​​ច្បាប់​ស្តីពី​ ការអនុម័តយល់ព្រមលើកិច្ច​ព្រម​ព្រៀងស្តីពី​ការជំរុញ និងសម្រួលពាណិ​ជ្ជកម្ម​តំបន់​ត្រី​កោណ​​​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន