ឯកឧត្តម ឈាង វុន ៖ កិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងកូរ៉េ ជាដៃគូយុទ្ធសាស្រ្តដើម្បីជំរុញដល់ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសទាំងពីរ__ សមាជិកសភាកម្ពុជាចូលរួមវេទិកា APPF នៅប្រទេសវៀតណាម ចំណែកមន្រ្តីជាន់ខ្ពស់រដ្ឋសភាសិក្សាស្វែងយល់ពីការរៀបចំកម្មវិធីទំាងមូល__ មូលនិធិ Konrad សន្យានៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា __ គណៈកម្មការជំនាញនៃរដ្ឋសភាកម្ពុជាទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាគុយបា__ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា និង ឯកឧត្តម ឡេង ប៉េងឡុង អញ្ជើញធ្វើបាឋកថា ពីការអនុវត្តមុខងាររបស់រដ្ឋសភា ដល់សិស្សសាលាភូមិន្ទរដ្ឋបាល ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពបិតាក្មេក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
សមាជិករដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពបិតាក្មេក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/8/2018 3:07:24 AM )

នៅរសៀលថ្ងៃទី៨ ​ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសមា​ជិក​សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព មហាឧបាសក គង់ ខាត់ បិតាក្មេក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅគេ​ហដ្ឋាន​​សព ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល រួមទំាងសមាជិកសមាជិការដ្ឋសភា បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយ សម្តេចវិបុល សេនាភក្តី និងលោកជំទាវ ព្រមទំាងក្រុមគ្រួសារទំាងអស់ ដែលបានបាត់បង់បិតា បិតាក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់បំផុត នាឱកាសនេះ។

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានគូសបញ្ជាក់ថា “ក្នុងនាមខ្ញុំផ្ទាល់ ព្រមទំាងសមាជិកសមាជិកានៃរដ្ឋសភា ខ្ញុំសូមវាយតម្លៃយ៉ាងខ្ពស់បំផុត ចំពោះគុណ បំណាច់ដ៏ធំធេងរបស់ មហាឧបាសក គង់ ខាត់ ដែលជាបិតា បិតាក្មេកដ៏គំរូមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធាន ពេលវេលា ព្រមទំាង ខិតខំតស៊ូគ្រប់កាលៈទេសៈ ឧបត្ថម្ភគំាទ្រសម្តេច និងលោកជំទាវ ក្នុងសកម្មភាពចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិមាតុភូមិ”។

សូមជម្រាបថា មហាឧបាសក គង់ ខាត់ ដែលត្រូវជាបិតាក្មេករបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួលមរណភាពនៅ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ក្នុងជន្មាយុ ១០១ឆ្នាំ ដោយជរាពាធ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh