សេចក្តីថ្លែងការណ៍ របស់ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃសៅ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧__ ឯកឧត្តម ឈាង វុន និងក្រុមការងារចុះសួរសុខទុក្ខពលករខ្មែរ នៅខេត្តស្រះកែវ ប្រទេសថៃ__ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងចុះសាកសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារតំបន់ភ្នំដី__ សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ៕ ដំណឹងមរណទុក្ខ របស់ ឯកឧត្តម អឹុម សិទ្ធី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានទទួលអនិច្ចកម្មកាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ គ.ស ២០១៧ វេលាម៉ោង ៤:៤៥ នាទីព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាទំនងត្រូវចំណាយពេលវេលាពេញមួយថ្ងៃ ដើម្បីប្រជុំពិភាក្សានិងអនុម័ត របៀបវារៈចំនួន៥ក្នុងថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកានេះ
រដ្ឋសភាទំនងត្រូវចំណាយពេលវេលាពេញមួយថ្ងៃ ដើម្បីប្រជុំពិភាក្សានិងអនុម័ត របៀបវារៈចំនួន៥ក្នុងថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកានេះ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (11/16/2017 11:10:07 PM )

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៧  ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បានបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៥ ដោយបាន លើកយករបៀបវារៈចំនួន៥ មកពិភាក្សាអនុម័ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន វត្តមានសមាជិករដ្ឋសភា ចំនួន៦៥រូប បានចូលរួម។

របៀបវារៈទំាង៥ ដែលរដ្ឋសភាបានអនុម័តមកប្រជុំពិភាក្សានៅថ្ងៃនេះមាន ទី១-ការបោះឆ្នោតជ្រើសតំាងសមាជិកបន្ថែមចំនួន២រូប សម្រាប់គណៈ កម្មការនានា នៃរដ្ឋសភា។ ទី២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។ ទី៣-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។ ទី៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត យល់ព្រមលើធម្មនុញ្ញនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី។

ចំណែករបៀបវារៈ ទី៥-ការពិភាក្សា និងអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជា- ណាចក្រកម្ពុជា និងរដ្ឋាភិបាលប្រទេសមួយចំនួន ស្តីពីការចៀសវាងយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល។ កិច្ចព្រមព្រៀងទំាង៤នោះ មាន ទី១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសឹង្ហបុរី ស្តីពីការ ចៀសវាងយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល។ ទី២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជា- ណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធ លើប្រាក់ចំណូល។ ទី៣-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះចៅស៊ុលតង់ និងយ៉ាងឌឺពើរតួន នៃប្រទេសប្រ៊ុយណេដារូសាឡឹម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងទី៤ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការ បង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

រដ្ឋសភា ដែលបានដំណើរការប្រជុំតំាងពីម៉ោង៨ព្រឹកមក ទំនងត្រូវចំណាយពេលពេញមួយថ្ងៃទី១៧ ខែវិច្ឆិកានេះ ដើម្បីពិភាក្សា និងអនុម័តតាម របៀបវារៈទំាងនោះ។ អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលនៃសម័យប្រជុំរដ្ឋសភានេះ នៅពេលបញ្ចប់នៃកិច្ច ប្រជុំ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh