សេចក្តីថ្លែងការណ៍ របស់ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃសៅ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧__ ឯកឧត្តម ឈាង វុន និងក្រុមការងារចុះសួរសុខទុក្ខពលករខ្មែរ នៅខេត្តស្រះកែវ ប្រទេសថៃ__ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងចុះសាកសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារតំបន់ភ្នំដី__ សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ៕ ដំណឹងមរណទុក្ខ របស់ ឯកឧត្តម អឹុម សិទ្ធី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានទទួលអនិច្ចកម្មកាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ គ.ស ២០១៧ វេលាម៉ោង ៤:៤៥ នាទីព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញនៃរដ្ឋសភា និងក្រសួងកសិកម្ម ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់វិសោធនកម្ម មាត្រាចំនួន៥ នៃច្បាប់ស្តីពីជលផល
គណៈកម្មការជំនាញនៃរដ្ឋសភា និងក្រសួងកសិកម្ម ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់វិសោធនកម្ម មាត្រាចំនួន៥ នៃច្បាប់ស្តីពីជលផល
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/11/2017 9:40:04 PM )

គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាតំណាងមកពីគណៈកម្មការជំនាញផ្សេងៗទៀត បានជួបប្រជុំជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់វិសោធនកម្ម មាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥ នៃច្បាប់ស្តីពី ជលផល នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅវិមានរដ្ឋសភា។

ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា ច្បាប់ស្តីពីជលផលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម ០៥០៦ ០១១ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦កន្លងមក។ ប៉ុន្តែដើម្បីឲ្យស្របតាមស្ថានភាពរីកចម្រើននៃសង្គមនាពេលបច្ចុប្បន្ននេះ ក្រសួងបានពិនិត្យឃើញថា ច្បាប់ស្ដីពី ជលផលមានចំណុចដែលចាំបាច់ត្រូវធ្វើការកែសម្រួលខ្លឹមសារមាត្រាមួយចំនួន និងបំពេញបន្ថែមនូវខ្លឹមសារមាត្រាថ្មីខ្លះនៃច្បាប់នេះ។ ដូច្នេះការធ្វើ វិសោធនកម្មនៃច្បាប់ស្ដីពីជលផល វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងការគ្រប់គ្រងធនធានជលផល ប្រកបដោយនិរន្តរភាព ជាពិសេសដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលលើវិស័យជលផល ក៏ដូចជា យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល និងឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីផ្ទេរធនធានធម្មជាតិ និងផ្ទេរអំណាច គ្រប់គ្រងជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមចំណែកធានាដល់ការការពារ គ្រប់គ្រង ប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព និងការ ទប់ស្កាត់បទល្មើសនេសាទប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានប្រជុំពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់ជាច្រើនលើក ច្រើនសារ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ មុននឹងបញ្ជូនមកកាន់រដ្ឋសភា ដើម្បីស្នើសុំការអនុម័ត ហើយការធ្វើវិសោធនកម្មនេះទៀតសោត គឺមានពាក់ព័ន្ធតែចំនួន ៥មាត្រានៃច្បាប់ស្តីពីជលផលឆ្នាំ២០០៦ប៉ុណ្ណោះ គឺមាត្រា៦ មាត្រា៤១ មាត្រា៤២ មាត្រា៤៣ និងមាត្រា៩៥។

ក្រោយពីបានស្តាប់ការបកស្រាយរបស់ ឯកឧត្តម វេង សាខុន  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួចមក ឯកឧត្តម ប៉ុល ហំម ប្រធាន គណៈកម្មការទី៣នៃរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញចូលរួមប្រជុំជាមួយ ក្រសួងសាមី នៃសេចក្ដីព្រាងច្បាប់ស្តីពីជលផលនាឱកាសនេះ។ ឯកឧត្តមប្រធានគណៈកម្មការ បានមានប្រសាសន៍បញ្ជាក់ថា បន្ទាប់ពីឯកឧត្តម រដ្ឋមន្ត្រីបានធ្វើការបកស្រាយទៅលើចំណុចនានា ដែលគណៈកម្មការនៃរដ្ឋសភា បានសាកសួររួចមកហើយនេះ គណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់ស្ដីពីជលផលនេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំ រដ្ឋសភានាពេលខាងមុខ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh