សេចក្តីថ្លែងការណ៍ របស់ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃសៅ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧__ ឯកឧត្តម ឈាង វុន និងក្រុមការងារចុះសួរសុខទុក្ខពលករខ្មែរ នៅខេត្តស្រះកែវ ប្រទេសថៃ__ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងចុះសាកសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារតំបន់ភ្នំដី__ សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ៕ ដំណឹងមរណទុក្ខ របស់ ឯកឧត្តម អឹុម សិទ្ធី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានទទួលអនិច្ចកម្មកាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ គ.ស ២០១៧ វេលាម៉ោង ៤:៤៥ នាទីព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភានិងក្រុមគ្រួសារ ដង្ហែអង្គកឋិនទានទៅកាន់ "វត្តគីរីសុវណ្ណារាមហៅ វត្តថ្កូវ"
សម្តេចប្រធានរដ្ឋសភានិងក្រុមគ្រួសារ ដង្ហែអង្គកឋិនទានទៅកាន់ "វត្តគីរីសុវណ្ណារាមហៅ វត្តថ្កូវ"
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/11/2017 8:40:50 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សៅ ទី ហេង សំរិន ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី រួមជាមួយ ឯកឧត្តម វង សូត និងលោកជំទាវ ហេង ពៅ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា គណៈអភិបាលខេត្តត្បូងឃ្មុំ មន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត "គីរីសុវណ្ណារាម ហៅវត្តថ្កូវ" បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្តួចផ្តើមធ្វើបុណ្យកឋិនទាន ដើម្បីដង្ហែ ទៅវេរប្រគេនព្រះសង្ឃ ដែលចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តគីរីសុវណ្ណារាម ហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

កម្មវិធីបុណ្យនេះ បានរៀបចំធ្វើនៅរសៀលថ្ងៃ៤រោច ខែអស្សុជ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០១៧ នៅភូមិគ្រឹះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លេខ១០-១២ ផ្លូវលេខ៧៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការជួបជុំ ពុទ្ធបរិស័ទជិតឆ្ងាយ ប្រារព្ធពិធីសូត្រមន្តធ្វើបទនមស្ការចំពោះព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា។ លុះព្រឹកថ្ងៃ៥រោច ខែអស្សុជ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧ ជួបជុំពុទ្ធបរិស័ទ និងបងប្អូនញាតិមិត្តជិតឆ្ងាយ រៀបចំក្បួនដង្ហែអង្គកឋិនទានឆ្ពោះទៅវត្តគីរីសុវណ្ណារាម ហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីអង្គកឋិនទានបានដង្ហែទៅដល់វត្តគីរីសុវណ្ណារាម ហៅវត្តថ្កូវ និងបានប្រារព្ធពិធីទៅតាមប្រពៃណីព្រះពុទ្ធសាសនារួចមក សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន បានមានប្រសាសន៍សំណេះសំណាលជាមួយពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួម ដោយសម្តេចបានលើកឡើងអំពី ការប្រារព្ធធ្វើ បុណ្យកឋិនទាន ដែលប្រជាពលរដ្ឋតែងរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែអស្សុជ រហូតដល់ ថ្ងៃ១៥កើត ខែកត្តិក ដើម្បីដង្ហែទៅប្រគេន ចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងពុទ្ធសីមាវត្តនានាទូទាំងប្រទេស។

សម្តេចបានមានប្រសាសន៍លើកឡើងអំពីលទ្ធភាព និងភាពងាយស្រួល ដែលប្រជាពលរដ្ឋអាចធ្វើបុណ្យធ្វើទានបានប្រកបដោយភាពសប្បាយរីករាយ បែបនេះ គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះ ឲ្យនៅស្ថិតស្ថេរជានិច្ច ដើម្បីយើង ទាំងអស់គ្នាអាចធ្វើបុណ្យទាន និងកំសាន្តសប្បាយបានជាយូរអង្វែងតទៅ ព្រោះថាបើប្រទេសជាតិកើតកលិយុគហើយ អ្វីៗទាំងអស់វានឹងបាត់បង់ទៅ វិញ ហើយវានឹងផ្ដល់នូវផលវិបាកសម្រាប់កូនចៅយើងជំនាន់ក្រោយជាថ្មីម្តងទៀតជាក់ជាមិនខានឡើយ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh