សេចក្តីថ្លែងការណ៍ របស់ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃសៅ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧__ ឯកឧត្តម ឈាង វុន និងក្រុមការងារចុះសួរសុខទុក្ខពលករខ្មែរ នៅខេត្តស្រះកែវ ប្រទេសថៃ__ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងចុះសាកសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារតំបន់ភ្នំដី__ សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ៕ ដំណឹងមរណទុក្ខ របស់ ឯកឧត្តម អឹុម សិទ្ធី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានទទួលអនិច្ចកម្មកាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ គ.ស ២០១៧ វេលាម៉ោង ៤:៤៥ នាទីព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកនៅខេត្តកំពង់ធំ
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកនៅខេត្តកំពង់ធំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/9/2017 2:30:25 AM )

នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី ប្រណាំងទូក(ង) និងប្រគល់រង្វាន់ដល់ទូកឈ្នះជ័យលាភីនៅខេត្តកំពង់ធំ។ ពិធីនេះរៀបចំឡើងនៅដងស្ទឹងសែន ក្រុងកំពង់ធំ ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកជំទាវ ឯកឧត្តមជាសមាជិកសមាជិការដ្ឋសភា និងអស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា បានមានប្រសាសន៍ថាបរិយាកាសសប្បាយរីករាយនាថ្ងៃនេះ កើតឡើងបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញបរិបូរណ៍ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប ដែលបានប្រព្រឹត្តទៅនៅតាមដងស្ទឹងសែន រយៈពេលចំនួន២ថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីរួមចំណែកបន្តអភិរក្ស និងអភិវឌ្ឍន៍មរតកប្រពៃណីជាតិ ក៏ដូចជាបង្កបរិយាកាស ផ្ដល់ភាព សប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តផង និងដើម្បីសម្រិតសម្រាំង ជ្រើសរើសទូកដែលមានលក្ខណៈសម្បត្តិល្អ ទៅចូលរួមប្រកួត អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ នាពេលខាងមុខ នៅរាជធានីភ្នំពេញផង។ ម៉្យាងទៀត ព្រឹត្តិការណ៍នេះ ក៏ជាការ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អោយមកទស្សនាក្នុងខេត្តកំពង់ធំ អោយបានកាន់តែច្រើនថែមទៀត ពិសេសក្រោយពេលដែលប្រាសាទ សំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែង ហ្វឹកហាត់បន្តទៀត ដើម្បីជ្រើសរើសទូក(ង)ដែលមានល្បឿនលឿន សម្រាប់ទៅចូលរួមក្នុងពិធីប្រណាំងទូក(ង)នៅថ្ងៃបុណ្យអុំទូក អកអំបុក បណ្តែត ប្រទីប និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ ។

នៅក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានផ្តល់រង្វាន់ជានិមិត្តរូបដល់ទូក(ង)ប្រភេទខ្នាតអន្តរជាតិជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន៣ទូក លេខ២មានចំនួន៣ទូក និងលេខ៣មានចំនួន៣ទូក។ ទូកផ្កាចារជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន៣ទូក លេខ២មាន៣ទូក និងលេខ៣មាន២ទូក។ ទូក(ង)ខ្នាតវែងជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន២ទូក លេខ២មានចំនួន២ទូក និងលេខ៣មានចំនួន២ទូក។ ទូកមួងប្រភេទបុរសជាប់ចំណាត់ថ្នាក់ លេខ១ មានចំនួន១ទូក និងលេខ២មានចំនួន១ទូក។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីប្រណាំងទូកនាពេលនោះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានឧបត្ថម្ភ ទូករបស់ឯកឧត្តមផ្ទាល់ចំនួន២ម៉ឺនដុល្លារអាមេរិក និងបានឧបត្ថម្ភដល់គណៈកម្មការរៀបចំបុណ្យអុំទូករបស់ខេត្តកំពង់ធំ ចំនួន២ពាន់ដុល្លារសហរដ្ឋ អាមេរិក មីចំនួន៣០កេះ ទឹកសុទ្ធ៣០០យួរ និងឧបត្ថម្ភភ្លេងពិណពាធ និងកាកបាទក្រហមចំនួន២០០ដុល្លារផងដែរ។

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh