សេចក្តីថ្លែងការណ៍ របស់ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃសៅ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧__ ឯកឧត្តម ឈាង វុន និងក្រុមការងារចុះសួរសុខទុក្ខពលករខ្មែរ នៅខេត្តស្រះកែវ ប្រទេសថៃ__ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងចុះសាកសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារតំបន់ភ្នំដី__ សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ៕ ដំណឹងមរណទុក្ខ របស់ ឯកឧត្តម អឹុម សិទ្ធី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានទទួលអនិច្ចកម្មកាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ គ.ស ២០១៧ វេលាម៉ោង ៤:៤៥ នាទីព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាអនុម័តសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយ នៅថ្ងៃចុងក្រោយនៃសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥
រដ្ឋសភាអនុម័តសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយ នៅថ្ងៃចុងក្រោយនៃសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/9/2017 11:26:11 PM )

រដ្ឋសភាបានបន្តសម័យប្រជុំ​រដ្ឋសភាលើកទី៨ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១០ ខែកក្កដា ឆ្នាំ​២០​១៧ ក្រោម​​​អធិបតីភាពដ៏ខ្ពង់​ខ្ពស់របស់ សមេ្តចអគ្គ មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើ និងសេចក្តីព្រាងច្បាប់ចំនួន៣ ដែលក្នុងនោះមានការពិភាក្សា និងអនុម័តសេចក្តី​ស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ និង​ច្បាប់ស្តីពីវិ​សោ​ធន​​​​កម្មច្បាប់ស្តីពីគណបក្សនយោបាយ។ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ​ ការ​​ធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនខេមបូឌាន អេនើជីII ឯ.ក និង ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ​ការ​ធានា​​​ទូទាត់​របស់រាជរដ្ឋាភិ​បាល នៃព្រះរាជាណាចក្រ កម្ពុជា ឲ្យក្រុមហ៊ុនអាឡិចខបភើរេសិន។

សម័យប្រជុំរដ្ឋសភាដែលមានសមាជិកចំនួន៦៦រូបចូលរួមប្រជុំនាព្រឹកនេះ បានធ្វើការ​ពិភា​ក្សា​ និងអនុម័ត​សេច​ក្តី​ស្នើ​ច្បាប់​ស្តីពី វិសោធនកម្មច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ និង​ច្បាប់ស្តីពីវិ​សោ​ធ​នកម្មច្បាប់ស្តីពីគណ​បក្សន​យោបាយមុនគេ។ សេចក្តីស្នើច្បាប់នេះមានពីរមាត្រា។ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជា​អ្នក​អានរបាយការណ៍លទ្ធផល​នៃការ​ពិនិត្យ​ និងសិក្សាសេចក្តីស្នើច្បាប់ជូនអង្គសភា។ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប និងសហការីជាតំណាង តំណាង​រាស្រ្ត​ហត្ថ​លេខី ជាអ្នកការពារសេចក្តីស្នើច្បាប់។

បន្ទាប់ពីបានពិភាក្សាតាមនីតិវិធី អង្គសភាបានអនុម័ត យល់ព្រមសេចក្តី​ស្នើច្បាប់ទំាង​មូល ​ចំនួន៦៥សំឡេង។ ចំណែកការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ​ការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនខេមបូ​ឌានអេនើជីII ឯ.ក និង​សេច​ក្តីព្រាង​ច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ​ការ​ធានា​​​ទូទាត់​របស់រាជរដ្ឋាភិបាល នៃព្រះរា​ជាណា​ចក្រ​កម្ពុជា ឲ្យក្រុមហ៊ុនអាឡិចខបភើរេសិន។ សេចក្តីព្រាងច្បាប់​ទំាងពីរនេះ​មាន​បីមាត្រាដូចគ្នា។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នកអានរបាយការណ៍លទ្ធផល នៃការពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ទំាងពីរជូនអង្គសភា។ ចំណែក ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងសហការី ជាតំណាងរាជ​រដ្ឋាភិ​បាល ជាអ្នកការពារសេចក្តីព្រាងច្បាប់ទំាងពីរ។ ជាលទ្ធផលអង្គសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ទំាងពីរ ចំនួន៦៦ សំឡេង ដូចគ្នា។

បន្ទាប់ពីបានពិភាក្សា និងអនុម័តតាមរបៀបវារៈអស់ហើយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសបិទសម័យប្រជុំ រដ្ឋសភាលើកទី៨ នីតិកាលទី៥ ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះទៅ។ សម្តេចបានគូសបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥ ដែល​បាន​ចាប់​ផ្តើម​ពី​​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ​ មាន​រយៈ​ពេ​លបីខែ ស្រប​តាម​​រដ្ឋធម្មនុញ្ញ និង បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលសម្រេ​ច​បានលទ្ធផលដូចជា បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងរាជរដ្ឋាភិបាល។​ បាន​អនុម័ត​សេចក្តីស្នើ​ច្បាប់បានចំនួន៣ ដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភា និង​តំណា​ង​រាស្រ្តហត្ថលេខី។

ជា​មួយគ្នានេះ​សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥នេះ ក៏បានប្រកាសទទួលស្គាល់ ឯកឧត្តម ជា វ៉ាន់ដេត ជាសមាជិករដ្ឋសភាថ្មី មណ្ឌល ខេត្តតាកែវ ជំនួស​ សម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាព និង​បានបោះឆ្នោតជ្រើសតំាងសមាជិកក្រុ​ម​ប្រឹក្សាធម្មនុញ្ញចំនួន០១រូប៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh