សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មកាទី១នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយ ក្រសួងបរិស្ថាន
គណៈកម្មកាទី១នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយ ក្រសួងបរិស្ថាន
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (5/8/2015 11:34:05 AM )

កាលពីរសៀលថៃ្ងទី០៥ ខែឧសភា ឆ្នាំ២0១៥ គណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេតនិងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម អេង ឆៃអ៊ាងប្រធានគណៈកម្មការ និង ឯកឧត្តម លោកជំទាវ ជាតំណាងនៃគណៈកម្មការជំនាញផ្សេងទៀតនៃរដ្ឋសភា បានជួបប្រជុំពិភាក្សា​ការងារជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រី្តក្រសួងបរិស្ថាន ពីករណីទំនាស់ដីធី្ល នៅស្រុកបទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង ។

ឯកឧត្តម អេង ឆៃអ៊ាង បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីបានពិភាក្សាគ្នាជាមួយក្រសួងបរិស្ថាននៅពេលនេះ គណៈកម្មការទី១ នៃរដ្ឋសភា ទទួលបាននូវវិធីសាស្រ្តដោះស្រាយ និងយន្តការនៃដំណើរការដោះស្រាយ​ លើបញ្ហា​ទំនាស់​ដីធី្ល របស់ក្រសួងបរិស្ថាន។ ទនឹ្ទមនឹងនោះដែរ គណៈកម្មការទី១ នៃរដ្ឋសភាបានលើកសំណើ៤ ចំណុច ជូនក្រសួងបរិស្ថាន គឺ ទី១- សូមពិនិត្យលទ្ធភាព ការឃ្វាលដី ជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ប្រមាណ ៣១៨ គ្រួសារ នៅស្រុកទាំង ២ គឺស្រុកបទុមសាគរ និងស្រុកគីរីសាគរ ដែលឡូវនេះកំពុងតែមាន វិវាទជាមួយក្រុមហ៊ុនចិននៅឡើយ ហើយមិនទាន់បាន​ទទួលសំណង  ទី២-ស្នើសុំកុំឲ្យមានការបងិ្ខតបង្ខំ រឺការប្រើប្រាស់វិធានការគំរាមកំហែង និងវិធានការតុលាការដល់​អ្នក​មិនទាន់​បានចាកចេញ ទាំងប្រជាពលរដ្ឋ ៣១៨ គ្រួសារផង ត្រូវធើ្វយ៉ាងណាឲ្យមានការជជែកគ្នា រកដំណោះស្រាយ​ដោយសនិ្តវិធីស្របតាមកិច្ចសន្យារបស់រាជរដ្ឋាភិបាលជាមួយក្រុមហ៊ុន និងសេចកី្តជូនដំណឹងចុងក្រោយលេខ ៣១៥  ទី៣-ស្នើសុំឲ្យ ក្រសួងបរិស្ថាន ធើ្វការស៊ើបអង្កេតភាពមិនប្រក្រតីសី្តពីការដោះស្រាយ ផលប៉ះពាល់នាពេលកន្លងទៅ ព្រោះ​យោងតាមរបាយការណ៍ របស់អង្គការសង្គមស៊ីវិល ថាមានអំពើពុករលួយ មានការរើសអើងលើការដោះស្រាយបញ្ហាទំនាស់ និងទី៤-សើ្នសុំរបាយការណ៍ និងឯកសារពាក់ព័ន្ធជាមួយ ប្រជាពលរដ្ឋ ដែលទទួលសំណងពីក្រុមហ៊ុន។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រី្តក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការមកទីនេះគឺបានធើ្វការបកស្រាយ និងរាយការណ៍ជូន គណៈកម្មការជំនាញ នៃរដ្ឋសភា ពីវឌ្ឍនភាពការងារក្នុងការដោះស្រាយបញ្ហាទំនាស់ដីធី្លនៅក្នុងស្រុក​ បទុមសាគរ និងស្រុកគីរីសាគរ ដែលក្រសួងបានចាត់វិធានការណ៍ដោះស្រាយលើ​បញ្ហា​ទំនាស់ដីធី្លនេះ មានដំណើរការ​រលូន ប្រកបដោយតម្លាភាព និងយុតិ្តធម៌។​​ ទាក់ទិននឹង​ការលើកឡើងរបស់ ឯកឧត្តមប្រធានគណៈកម្មការទី១ ​នៃរដ្ឋសភា​ចំពោះភាពមិនប្រក្រតីខ្លះនោះ គឺក្រសួងនឹងធើ្វការស្រាវជ្រាវស៊ើបអង្កេត បន្ថែមទៀត ដើម្បីឲ្យដំណើរការដោះ​ស្រាយ​លើបញ្ហា​ទំនាស់ដីធី្លនេះប្រកបដោយតម្លាភាព និងមានភាពយុតិ្តធម៌ដល់អ្នកដែលមានការពាក់ព័ន្ធ។

ដោយឡែក សំណើ របស់ប្រធានគណៈកម្មការទី១ទាំង៤ចំណុច ​ក្រសួង ទទួលយកទៅធើ្វការសិក្សាស្រាវជ្រាវ​ស៊ើបអង្កេតជា​បន្ត​ទៀត។ រីឯករណី មួយចំនួនដែលបានឡើងដល់តុលាការ នេះជាសមត្ថកិច្ចរបស់តុលាការ ។ ចំពោះ​ ការប្រើអំពើហិង្សារុះ​រើផ្ទះសំបែង​ប្រជាពលរដ្ឋ គឺខាងក្រសួង មិនមានគោលការណ៍បែបនេះទេ៕​
អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន