រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ អញ្ជើញចូលរួម ពិធីបុណ្យ វិសាខបូជា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ អញ្ជើញចូលរួម ពិធីបុណ្យ វិសាខបូជា
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (5/4/2015 1:53:25 PM )

នាព្រឹកថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០១៥ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ​និង​លោក​ជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅលើភ្នំ​អដ្ឋរស្ស ហៅ​ភ្នំឧតុង្គ

ពិធីបុណ្យវិសាខបូជា​ ដ៏​អធិក​អធម​ដែលមានការ​រៀបចំ ចម្រើនព្រះបរិត្ត សម្តែងព្រះធម៌ទេសនា និង​រាប់បាត្រ​ព្រះសង្ឃ នៅលើភ្នំអដ្ឋរស្ស ហៅ​ភ្នំឧដុង្គនេះ ក៏មានការយាង និមន្ត អញ្ជើញ ចូលរួមពី​សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជា​ធិបតី សម្តេចព្រះ​សង្ឃរាជ សម្តេចព្រះ​សង្ឃនាយក​ ព្រះសង្ឃ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា មន្ត្រីរាជការ ព្រមទាំង​ប្រជាពល​រដ្ឋ​យ៉ាងច្រើនកុះករ ផងដែរ ។​

នៅក្នុងឱកាសនោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​លោកជំទាវ ព្រមទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ​​ក៏បាន​នាំ​យក​គ្រឿង​សក្ការបូជា មាន ផ្កាភ្ញី ទៀន ធូប ចង្ហាន់ និង​ម្ហូប​ខ្ចប់​ជា​កញ្ចប់​ដាក់​បាត្រ​ប្រគេន​ព្រះសង្ឃ ចំនួន៣០០​អង្គ ដើម្បី ឧទ្ទិស ​កុសលផល​បុណ្យ​ជូន​ដល់​មាតា​បិ​តា ជីដូន​ជីតា ញាតកា​ទាំង​ប្រាំពីរ​សណ្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ ពិសេសឧទ្ទិស​កុសលជូន​ដល់​អ្នក​ដែល​បាត់បង់​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ និងអ្នក​បាត់​បង់ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត សូម​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ហើយ​សូមឱ្យ​គុណបុណ្យ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាម​ឃុំគ្រង​ជួយ​បីបាច់​ថែរក្សា​ប្រជាជន និង​ប្រទេស​កម្ពុជា​ទាំងមូល ​ជួប​តែ​សេចក្តីសុខ​សប្បាយ និង​រីក​ចម្រើន​ត​រៀង​ទៅ​។

តាម​ប្រវត្តិ​បុណ្យ​វិសាខបូជា គឺជា​បុណ្យ​មួយ​យ៉ាង​ធំ ក្នុង​ព្រះពុទ្ធសាសនា រាប់​ថា​ជា​ពុទ្ធា​នុស្ស​រណ​កិច្ច​​ដ៏​សំខាន់ សម្រាប់​រំលឹក​ដល់ ​ព្រះពុទ្ធ​សមណ គោតម​ បរ​មគ្រូ នា​ថ្ងៃពេញបូណ៌មី (​គឺថ្ងៃ ១៥​កើត​) ខែ​ពិសាខ ដែល​ពុទ្ធសាសនិក ​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ ​តែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​ជំនឿ​ថា​ជា​មហា​កុសល​ដ៏​ប្រសើរ

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន