រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម កឹម សុខា អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធមជ្ឈមណ្ឌលវិបស្សនា ក្នុងវត្តគីរី អណ្ដែត ខេត្តកំពង់ចាម
ឯកឧត្តម កឹម សុខា អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធមជ្ឈមណ្ឌលវិបស្សនា ក្នុងវត្តគីរី អណ្ដែត ខេត្តកំពង់ចាម
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (5/4/2015 3:16:25 PM )

នៅពឹ្រកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម កឹម សុខា  អនុប្រធានទី១រដ្ឋសភា អមដំណើរដោយឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធព្រះវិហារឆ្លងសមិទ្ធិផលនានា ក្នុងមជ្ឈមណ្ឌលវិបស្សនា វត្តគីរីអណ្តែត ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

បន្ទាប់ពីបានអានរបាយការណ៍ ពីប្រវត្តិ និងស្ថានភាពរបស់វត្តគីរីអណ្ដែត និងមជ្ឈ​មណ្ឌល​វិបស្សនាធុរៈ នៅក្នុងវត្តរួចមក លោកអាចារ្យបានជំរាបជូនថា មជ្ឈមណ្ឌល វិបស្សនាធុរៈ​ ព្រះវិហារនិងសមិទ្ធិផលនានា នៅក្នុងវត្តគីរីអណ្តែតបានផ្ដើមកសាងថ្មី តាំងពីឆ្នាំ២០០២ ដោយព្រះចៅអធិការវត្តព្រះគ្រូ ញ៉ូ យ៉ែម ហើយរហូតមកដល់បច្ចុប្បន្ននេះ ដោយមានការចូលរួមពីពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេស បានកសាងនូវស​មិទ្ធិផលនានា និងព្រះវិហារ ក៏ដូចជា មជ្ឈមណ្ឌលវិបស្សនាធុរៈ ជាដើមនៅក្នុងវត្តមួយ​នេះ ដោយចំណាយថវិកា អស់ជាង១០ម៉ឺនដុល្លារអាមេរិក ដែលត្រូវ បញ្ចុះខណ្ឌសីមា និងសម្ពោធដាក់ អោយប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។

ឯកឧត្តម កឹម សុខា អនុប្រធានទី១រដ្ឋសភាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រីហេង សំរិន​ ប្រធានរដ្ឋសភា បានមានប្រសាសន៍ ពាំនាំនូវការផ្ដាំផ្ញើ ការសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ ប្រគេនព្រះសង្ឃ និងជូនចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់ ហើយឯកឧត្តម ក៏បានថ្លែងការកោតសរសើរ ចំពោះស្មារតី សទ្ធាជ្រះថ្លារបស់ ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី ពុទ្ធបរិស័ទ ជិតឆ្ងាយ ដែលបានខិតខំចូលរួម កសាងវត្តអារាមនេះសម្រាប់ជាទីគោរពបូជា របស់ប្រជាពលរដ្ឋខ្មែរ។ ឯកឧត្តម កឹម សុខា បានបន្ថែមថា សុខសន្ដិភាព ស្ថិរភាពនយោបាយ ដ៏រឹងមាំនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យប្រទេសកម្ពុជា មានឱកាសច្រើនក្នុងការកសាង និងអភិវឌ្ឍន៍ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទី​ពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្រ្ដ ហើយបណ្ដាវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក មានទំនុកចិត្ត ក្នុងការបណ្ដាក់ទុន។

ឯកឧត្តម បានបញ្ជាក់ថាសមិទ្ធិផលទាំងនេះ បានឆ្លុះបញ្ចាំងនូវវឌ្ឍនភាព នៃវិស័យព្រះពុទ្ធសាសនា ថែមទាំងបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមាន ការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។ ទន្ទឹមនឹងនេះ ឯកឧត្តម កឹម សុខា អនុប្រធានទី១រដ្ឋសភា បានជំរុញលើកទឹកចិត្ត ដល់អាជ្ញាធរដែនដី ត្រូវអនុវត្តន៍បន្ថែមទៀត នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងសូមឱ្យបងប្អូនប្រជាពលរដ្ឋ​គោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ ឯកឧត្តម កឹម សុខា បានប្រគេនបច្ច័យ ចូលរួមកសាងព្រះវិហារវត្ដគីរីអណ្តែត ​សរុប(១៥លានរៀល)​ បន្ទាប់មកឯកឧត្តម ក៏បានអញ្ជើញកាត់ខ្សែបូរ និងកាត់ឫសសីមា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការតទៅ៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន