រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៦ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៦ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (4/28/2015 11:52:22 AM )

នៅថ្ងៃទី២៥ខែមេសាឆ្នាំ២០១៥ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជា​ណាចក្រ​​កម្ពុ​ជា បានដឹកនាំ គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា​អញ្ជើញ​ ទៅចូលរួមកិច្ចប្រជុំរវាងប្រមុខអាយប៉ា និង​​​​​ប្រមុខរដ្ឋ​ប្រមុខរដ្ឋាភិបាលអាស៊ាន ក្នុង​ជំនួប​កំពូល​អាស៊ាន ហៅកាត់ថា (AIPA-ASEAN SUMMIT)លើកទី២៦  ដែល ប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីចាប់​ពី​ថ្ងៃទី២៥​ដល់​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ២០១៥។

អញ្ជើញជូនដំណើរសម្តេចពញាចក្រីប្រធានរដ្ឋសភា ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មាន  ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា សមាជិក សមាជិការដ្ឋសភា និងមន្ត្រីជាន់ខ្ពស់ អគ្គលេខា​ធិការ​ដ្ឋាន​រដ្ឋសភាជាច្រើនរូបទៀត។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា​បានមានប្រសាសន៍ឱ្យដឹងនៅឯ ព្រលានយន្តហោះអន្តរជាតិភ្នំពេញមុនពេលចេញដំណើរថា កិច្ច​ប្រ​ជុំ​​លើកទី២៦​ខាង​មុខនេះ  នឹង​​​លើកឡើងរំឭកដល់ សមាជិកទាំងអស់ក្នុងការ អនុវត្តការងារ គឺសេចក្តី​សម្រេច​របស់​ (AIPA)ជា​សេចក្តីសម្រេច​​របស់អាស៊ាន ដែលមកដល់ពេលនេះសេចក្តីសម្រេចរបស់(AIPA)មានជាង ៨០០ហើយ ចាប់តាំងពី​ឆ្នាំ១៩៦៧មក ក្នុងនោះសេចក្តីសម្រេច​របស់អាស៊ាន​មានជាង ៤០០ ដែល​ប្រទេស​ជាសមាជិកអាស៊ាន ឬក៏ AIPA ត្រូវ អនុវត្ត។ ឯកឧត្ដមបណ្ឌិត​រដ្ឋ​បន្ថែមថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ​នឹងចូលរួម​ជា​​មួយ ​ប្រធាន​អាយប៉ា នៃប្រទេស​ម៉ាឡេស៊ី ដើម្បី​ពិនិត្យ​នូវសេចក្តីព្រាង​របស់អាយប៉ា ទាំង១០​ប្រ​ទេស ហើយជ្រើសយកគំនិត ដែល​​ដូចគ្នា ដើម្បី​ដាក់ជូនដល់កិច្ច​ប្រជុំកំពូល​ លើក​ទី២៦ នេះ។​ ឯកឧត្ដមបណ្ឌិត​រដ្ឋ​ បន្តថា ដោយឡែកកម្ពុជាយើងនឹងផ្ដោតលើ​បញ្ហា​មួយចំនួនដូចជា ទី១- យើងនឹងលើក​ឡើង​នូវសេចក្តីស្នើ​របស់​យើង​​លើបញ្ហា​ទេស​ចរណ៍​​ដើម្បីឱ្យអាស៊ានអនុវត្ត ព្រោះ​​​អាស៊ានជាអង្គការ​នីតិ​ប្រតិបត្តិ ហើយ (AIPA)ជា​អង្គការនីតិប្បញ្ញតិ្ត ទី២-យើងសុំឱ្យគ្រប់ប្រទេសទាំង​អស់ផ្តោតការ​យកចិត្តទុកដាក់ចំពោះ​វិបត្តិ​ធាតុ​អាកាស​ប្រែ​​ប្រួល​បច្ចុប្បន្ន ដែលបង្កឲ្យមាន​គ្រោះធម្មជាតិ ដូច​ជា​ការឡើង​កំដៅ​ខ្លាំង ខ្យល់ព្យុះ ការលិចទូក កាណូត កប៉ាល់  ឬក៏ស៊ូណាមិជាដើម ដើម្បីឲ្យសមាជិក​ជួយ​គ្នា​ទៅ​វិញទៅមកបានទាន់ពេល និងមួយទៀតបញ្ហាជម្លោះ​នៅ​សមុទ្រចិនខាងត្បូង យើងនឹងសំណូម​ព​រ​ធ្វើ​យ៉ាង​ណាឱ្យ​គោរព​ច្បាប់​ជាតិ ច្បាប់ក្នុងតំបន់ ធ្វើយ៉ាងម៉េចថែ​រក្សា​​ឲ្យបានសុខ​សន្តិ​ភាពជៀស​វាង​នូវ​អំ​ពើ​ហិង្សាកើតឡើង៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន