រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងពលរដ្ឋមកពីទីតាំងពីរផ្សេងគ្នា មកស្នើសុំរដ្ឋសភាជួយអន្តរាគមន៍ ដោះស្រាយទំនាស់ដីធ្លីនិងការបូមខ្សាច់អនាធិបតេយ្យ
តំណាងពលរដ្ឋមកពីទីតាំងពីរផ្សេងគ្នា មកស្នើសុំរដ្ឋសភាជួយអន្តរាគមន៍ ដោះស្រាយទំនាស់ដីធ្លីនិងការបូមខ្សាច់អនាធិបតេយ្យ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (4/23/2015 2:52:25 PM )

ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ នៅមុខវិមានរដ្ឋសភា មានតំណាងប្រជាពលរដ្ឋ​មកពីរាជធានី​និងខេត្តពីរផ្សេងគ្នាបានមកជួបជុំគ្នា ដើម្បីស្នើសុំ អន្តរាគមន៍ពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​អោយ​ជួយ​ដោះស្រាយ​បញ្ហារបស់ពួកគាត់។

លោក ញឹក ហ៊ុម តំណាងប្រជាពលរដ្ឋចំនួន៤៨គ្រួសារមកពីភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌ​សែន​សុខ រាជធានីភ្នំពេញ បានមកស្នើសុំអោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍ដោះស្រាយបញ្ហា ដែលប្រជាពលរដ្ឋនៅក្នុង សហគមន៍​ខាងលើ ទទួលរង​នូវការបណ្តេញចេញពីទីតាំងរបស់ខ្លួន ដោយក្រុមហ៊ុន ម៉ោងបេស្សអ៊ីនហ្រ្វេស្រ្តាក់ឈ័រ។

ចំណែកឯមួយក្រុមទៀត តំណាងប្រជាពលរដ្ឋរងគ្រោះដោយការបូមខ្សាច់ ជាង៣០០គ្រួសារ ​នៅ​ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បានមកស្នើសុំអោយរដ្ឋសភា ​ជួយអន្តរាគមន៍​បញ្ឈប់ការ​បូម​ខ្សាច់​អនាធិបតេយ្យ នៅបរិវេណសហគមន៍របស់ពួកគាត់រស់នៅ។

តំណាងប្រជាពលរដ្ឋទាំងពីរក្រុម ត្រូវបានអនុញ្ញាតឲ្យចូលមកដាក់ញត្តិ នៅ គណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភា ដើម្បីគណៈកម្មការ​ពិនិត្យ​និងរៀបចំ​បញ្ជូនទៅសម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធាន​រដ្ឋសភា ជួយធ្វើអន្តរាគមន៍​ទៅផ្នែកពាក់ព័ន្ធបន្តទៀត៕

                                                                                                                                                                                                             អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន