រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យលើ​សេចក្តីព្រាងច្បាប់ ​ស្តីពី​ការទូទាត់ ថវិកាទូទៅ របស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៣
គណៈកម្មការជំនាញ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យលើ​សេចក្តីព្រាងច្បាប់ ​ស្តីពី​ការទូទាត់ ថវិកាទូទៅ របស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៣
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (4/21/2015 10:48:42 AM )

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃ​រដ្ឋសភា ​ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ បានប្រជុំផ្ទៃក្នុង​គណៈ​កម្មការ​ ដើម្បីពិនិត្យលើ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រង ​ឆ្នាំ​២០១៣ នៅ វិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការ បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការ គ្រប់គ្រង ឆ្នាំ២០១៣ គឺជាការឆ្លុះបញ្ចាំងអំពីលទ្ធផល នៃការ​អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣។ ហើយសេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំ ឡើងដោយគោរពទាំងស្រុង ទាំងកាលវសាន ទាំងខ្លឹមសារ នៃមាត្រា៧៨នៃច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ ដោយផ្អែកលើការបូកសរុបទិន្នន័យ ចំណូល និងចំណាយថវិកា​ ដែលត្រូវបានកត់ត្រាដោយ ​គណនេយ្យករសាធារណៈ និងការផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវ នៃទិន្នន័យទាំងនេះ​ជាមួយអណាប័ក ពាក់​ព័ន្ធ ទាំងក្នុងកម្រិតថវិកាថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមបណ្ឌិតរដ្ឋបន្តថា ជាលទ្ធផល​សេចក្តីព្រាងច្បាប់នេះ ​បានបង្ហាញពីការសម្រេចបាននូវសមិទ្ធផលការងារ សំខាន់ៗ ក្នុងការអនុវត្តគោល​នយោបាយ​និងវិធានការពាក់ព័ន្ធនានា របស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌម៉ាក្រូ​​សេដ្ឋកិច្ច​ និង​ក្រប​ខ័ណ្ឌ​ថវិកាឆ្នាំ២០១៣។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង​ឆ្នាំ​២០១៣​ មាន៣ជំពូក ចែកចេញជា១១មាត្រា៕

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន