រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំពិធីទទួលអំណរឆ្នាំថ្មី បុណ្យចូលឆ្នំាខ្មែរ ប្រពៃណីជាតិ
អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំពិធីទទួលអំណរឆ្នាំថ្មី បុណ្យចូលឆ្នំាខ្មែរ ប្រពៃណីជាតិ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (4/10/2015 10:48:42 AM )

នៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា មានរៀបចំពិធីទទួលអំណរឆ្នាំថ្មី បុណ្យចូលឆ្នំាខ្មែរប្រពៃណីជាតិ ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩ គ.ស.២០១៥ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់​ លោកជំទាវ ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ពិធីនេះមានការសំដែងរបាំត្រុដិ ដើម្បីអបអរសារទក្នុងឱកាសចូលឆ្នាំថ្មី និងបាននិមន្តព្រះសង្ឃ ចំនួន៩អង្គ សូត្រមន្តលើករាសី និងរាប់បាត្រ ប្រគេនចង្ហាន់ព្រះសង្ឃ។

ពីធីបុណ្យចូលឆ្នាំខ្មែរ ជាបុណ្យទំនៀមទម្លាប់ប្រពៃណីខ្មែរតាំងពីបុរាណកាល ដែល ប្រជាពលរដ្ឋខ្មែរប្រកាន់ខ្ជាប់ខ្ជួន នឹងប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ។ សម្រាប់ឱកាសបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០១៥នេះ គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៥ ហើយចូលនៅ វេលាម៉ោង ២:០១នាទីរសៀល។

                                                                                                                                                                                                             អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន