សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងឧបដ្នានសាលា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងឧបដ្នានសាលា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (4/20/2015 9:48:47 AM )

កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធឹ សភា រាជរដ្ឋាភិបាល និងឯកឧត្តម ប្រាជ្ញ ចន្ទ គណៈអភិបាល និងជាអភិបាលខេត្តត្បូងឃ្មុំ ដោយមាន ការចូលរួមពីលោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្សនិង ប្រជាពលរដ្ឋ ទាំងអស់ បានអញ្ជើញចូល រួមក្នុងពិធីបុណ្យ ឆ្លងឧបដ្នាន សាលា ពុទ្ធាភិសេក និង សមិទ្ធផលនានាក្នុងវត្តគិរីហត្ថីត្រៃសិក្ខារាមហៅវត្តស្អំ ស្ថិតក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ គណៈអភិបាល និងជាអភិបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា វត្តស្អំ ត្រូវបានកសាងឡើង ក្នុងកំឡុងឆ្នាំ១៩២៧ គិតមកទល់បច្ចុប្បន្នគឺមានអាយុកាលជាង៨៨ឆ្នាំហើយ។ ក្នុង របបប៉ុលពតវត្តនេះត្រូវ បានបំផ្លាញខ្ទេចខ្ទីរដូចវត្តដ៏ទៃនានា នៅក្នុង ប្រទេសកម្ពុជា ដែរ។ ក្រោយថ្ងៃ រំដោះ ៧មករា ឆ្នាំ១៩៧៩វត្តនេះត្រូវ បានជួសជុលកសាងឡើងវិញ និងក្នុងឆ្នាំ១៩៨៩ សមិទ្ធិផលនានាជា ច្រើន ត្រូវ បានកសាងឡើងជាបន្តបន្ទាប់ រួម មានសាលាឆាន់  កុដិ របង ខ្លោងទ្វារ និងព្រះវិហារ ហើយនា ពេល ថ្មីៗ នេះឧបដ្ឋានសាលា ដែលកសាងឡើងចាប់ពីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១០​រហូតដល់ថ្ងៃទី១៣ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទើបរួចរាល់ជាស្ថាពរ និងសម្ពោធអោយប្រើ នាថ្ងៃនេះ ក្រោមអធិបតីភាព  សម្តេចអគ្គមហា ពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយចំណាយអស់ទឹកប្រាក់សរុប ចំនួន ១៩ម៉ឺនដុល្លា ក្នុងនោះថវិការរបស់សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចំនួន២៦,០០០ដុល្លា ។

ថ្លែងក្នុងពិធីសម្ពោធអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា វត្ត អារាមនិងព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់ សម្រាប់ជាទីសក្ការៈគោរពបូជា តាមផ្លូវសាសនា និងជាកន្លែងបណ្តុះបណ្តាល់នូវចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតី រួមរស់ សាមគ្គីគ្នាតាមផ្លូវ ពុទ្ធចក្រ និងអណាចក្រថែមទៀត។សម្តេចបានបន្តរថាក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំបន្ត ជម្រុញដំណើរការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលាំងទូលាយ។ទន្ទឹមនិងនោះរាជរដ្ឋាភិបាល បានបន្ត បង្កើនប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធ អោយមានជីវភាពកាន់តែប្រសើរឡើង ដោយផ្អែកលើកំណើនអោយមានប្រសិទ្ធភាពនិងតម្លាភាពនៅឆ្នាំ២០១៨ខាងមុខប្រាក់បៀវត្សយ៉ាង តិច បំផុត របស់មន្ត្រីរាជការ កងកំលាំង ប្រដាប់អាវុធ នឹងកើនឡើងដល់១លានរៀលក្នុងមួយខែ។បន្ទាប់ មក សម្តេច អគ្គពញាចក្រី ហេង សំរិន បានប្រគេនបច្ច័យ ចំនួន២០លានរៀលចូលបុណ្យផងដែរ។នា ថ្ងៃរសៀល នោះដែរអគ្គមហា ពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញ ទៅចែក អំណោយ ដល់ ជនក្រីក្រចំនួន៣០០គ្រួសារនៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងស្រុក ពញា ក្រែកខេត្ត ត្បូងឃ្មុំ ដោយមួយគ្រួសារទទួលបាន មុង០១ កន្ទេល០១ ភួយ០១ ម៉ី ទឹកដោះគោ ទឹកក្រូច និងថវិការចំនួន ៣០,០០០រៀលផងដែរ៕

                                                                                                                                                                                                អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន