រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំត្រៀមស្តីពីការរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី៧
កិច្ចប្រជុំត្រៀមស្តីពីការរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី៧
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (4/8/2015 8:58:42 AM )

នៅរសៀលថ្ងៃទី៨ខែមេសាឆ្នាំ២០១៥នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀបប្រធាន គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិ អាយប៉ាកម្ពុជា បានបើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំ កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា លើកទី៧ (7th AIPA Caucus )  ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា។

សភានៃព្រះរាជាណាចក្រកម្ពុជានឹង ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ក្រុមអ្នកនយោបាយអាយប៉ាលើកទី៧ ចាប់ពីថ្ងៃទី២៦ ដល់៣០ ខែកក្កដា ឆ្នាំ២០១៥ នៅក្រុងសៀមរាបខេត្តសៀមរាប។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (7th AIPA Caucus) នេះត្រូវ បានរៀបចំឡើង សម្រាប់តាមដាន និងត្រួតពិនិត្យ មើលពីការអនុវត្ត លើសេចក្តីសម្រេចនានា របស់មហាសន្និបាតអាយប៉ា ក្នុងឆ្នាំនីមួយៗ។

ចាប់ពីការកកើតនៃអន្តរសភាអាស៊ាន ឬហៅកាត់ថា អាយប៉ា ពីឆ្នាំ១៩៧៧មក មហាសន្និបាត អាយប៉ា បានអនុម័តសេចក្តីសម្រេច បានជាង៨០០ហើយ៕

រូបភាព និងអត្ថបទ នាយកដ្ឋានព័ត៌មាន