រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម កឹម សុខា៖ វិស័យអប់រំមានការរីកចម្រើន តែត្រូវសិក្សាស្វែងយល់ពីភាពអសកម្ម ខ្វះខាត ដើម្បីកែលម្អបន្ថែម
ឯកឧត្តម កឹម សុខា៖ វិស័យអប់រំមានការរីកចម្រើន តែត្រូវសិក្សាស្វែងយល់ពីភាពអសកម្ម ខ្វះខាត ដើម្បីកែលម្អបន្ថែម
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (3/31/2015 5:39:08 PM )

ឯកឧត្តម កឹម សុខា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់​បើកសិក្ខាសាលា ស្តីពី វិធានការ​កំណែ​ទម្រង់ ​ប្រពន័្ធអប់រំនៅកម្ពុជា រៀបចំដោយគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។

ក្នុងសុន្ទរកថាចាប់អារម្មណ៍របស់ឯកឧត្ដម យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានលើកឡើងថា បន្ទាប់ពីគណៈកម្មការ​ទី៧ បានសិក្សាស្រាវជ្រាវរកព័ត៌មាន ពាក់ព័ន្ធនឹងវិស័យអប់រំ គ្រប់កម្រិត នៅកម្ពុជា និងបានចុះសិក្សា​ស្វែង​យល់​​ផ្ទាល់​ជាមួយស្ថាប័នពាក់ព័ន្ធនឹងវិស័យអប់រំជាច្រើនកន្លងមក គណៈកម្មការទី៧​ក៏សម្រេច​រៀបចំ​សិក្ខាសាលានេះឡើង ដើម្បីស្ដាប់មតិយោបល់ ទាំងភាពរីកចម្រើន ភាពវិជ្ជមាន ភាពអសកម្ម ទាំងបញ្ហា​ប្រឈម ដើម្បីរកវិធានការ សមស្របដោះស្រាយបញ្ហា និងជម្រុញលើកកម្ពស់គុណភាពវិស័យអប់រំ ដែល​ជាមូលដ្ឋានគ្រឹះ ក្នុងការផលិត ធនធានមនុស្ស នៅកម្ពុជា។

នៅក្នុងសុន្ទរកថាបើកអង្គសិក្ខាសាលា ឯកឧត្តម កឹម សុខា អនុប្រធានទី១រដ្ឋសភា ​បានសម្តែង​ការកោតសរសើរចំពោះស្ថាប័ននីតិប្បញ្ញតិ្ត ក៏ដូចជាគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដែលបានផ្តួចផ្តើមគំនិត រៀបចំសិក្ខាសាលាដ៏មាន​សារៈ​សំខាន់ស្តីពី វិធានការកំណែទម្រង់ប្រពន័្ធអប់រំនៅកម្ពុជា នេះឡើង។

ឯកឧត្តម កឹម សុខា បានមានប្រសាសន៍បន្តថា វិស័យអប់រំនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានគេទទួលស្គាល់ថា មានការលូតលាស់ រីកចម្រើនទាំងគុណភាព ទាំងក្រមសីលធម៌វិជ្ជាជីវៈ ទាំងអគារសិក្សា ទាំងបុគ្គលិកសិក្សា ទាំងប្រាក់បៀវត្សរ៍សមរម្យ ថៃ្លថ្នូរ នៅក្នុង ទស្សវត្សរ៍ ៦០ ក្រោមការដឹកនាំរបស់សម្តេច ព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។ ហើយក្រោយមកវិស័យអប់រំនៅប្រទេសកម្ពុជា មានការ​ធ្លាក់ចុះ ទាំងគុណភាពសិក្សា ទាំងការបោះបង់ចោលការសិក្សារបស់សិស្ស និស្សិត ជាពិសេសគឺនៅ​​ក្នុង​របបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានកំទេច វិស័យអប់រំ ឲ្យក្លាយទៅជាផេះផង់ ដែលប្រទេសនានាលើ សកលលោកចាត់ទុកថាវិស័យអប់រំ ជាមូលដ្ឋានគ្រឹះ ដ៏សំខាន់មួយ សម្រាប់ ប្រទេសជាតិនីមួយៗ។ ហើយ បច្ចុប្បន្ននេះវិស័យអប់រំចាប់ផ្តើមមានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ ក៏ប៉ុនែ្ត តម្រូវឲ្យយើងសិក្សា សែ្វងយល់ពីភាពអសកម្ម ភាពខ្វះខាត ដើម្បីកែលម្អ ផ្តល់ឱកាសឲ្យសិស្ស និស្សិត យើងបានទទួល ចំណេះវិជ្ជា ចំណេះជំនាញពិត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្តម កឹម សុខា បានលើកឡើងទៀតថា យោងតាមរបាយការណ៍មួយចំនួន​បានបង្ហាញ​ឲ្យ​ឃើញថានៅអំឡុងឆ្នាំ២០១៣ ការបោះ​បង់ ការសិក្សា​នៅមានកម្រិតខ្ពស់ លើសពីនោះទៅទៀតគុណភាព​អប់រំ ក៏ពុំទាន់បានឈានទៅដល់ស្តង់ដារ ក្នុងកម្រិតតំបន់និងអន្តរជាតិ នៅឡើយ។

ឯកឧត្តមអនុប្រធានទី១ រដ្ឋសភាបញ្ជាក់ថា មានកត្តាជាច្រើនដែលធ្វើអោយមានកង្វះខាត​ ដូចនេះ​ហើយ ​យើង​យល់​ឃើញថា ការរៀបចំ​សិក្ខាសាលានេះ មាន​សារៈ​សំខាន់ណាស់ ក្នុងការជជែកពិភាក្សា​ ស្វែង​​រក​ដំណោះ​ស្រាយល្អៗ ដើម្បីធ្វើអោយការវិនិយោគក្នុងវិស័យអប់រំ មានប្រសិទ្ធផល និង​ប្រសិទ្ធភាព​ខ្ពស់ ហើយឯកឧត្ដមសង្ឃឹមយ៉ាងមុតមាំថាសិក្ខាសាលានេះនឹង​ផ្ដល់ផលជាវិជ្ជមានក្នុងកាចូលរួមធ្វើ​កំណែ​​​ទម្រង់​ប្រព័ន្ធអប់រំនៅកម្ពុជាយើង។

សូមបញ្ជាក់ថាអង្គសិក្ខាសាលា ស្តីពីវិធានការ​កំណែ​ទម្រង់​ប្រពន័្ធអប់រំនៅកម្ពុជា ​មានការចូលរួម​ពី​សំណាក់ឯកឧត្ដមលោកជំទាវ ជាសមាជិក សមាជិកានៃរដ្ឋសភា ឯកឧត្ដម ហង់ ជួនណា​រ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំយុវជន​និងកីឡា ព្រម​ទាំងអស់លោក លោកស្រី តំណាងអង្គការ ដៃគូរអភិវឌ្ឍន៍ជាតិ​ និងអន្តរជាតិ​និងសាកលវិទ្យាល័យនានា​នៅកម្ពុជា៕
                                                                                                                                             អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន