សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិក សមាជិការរដ្ឋសភា ចូលរួមសិក្សាស្វែងយល់កិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់ ស្តីពីក្រុម គណបក្ស នយាបាយ ក្នុងសភា
សមាជិក សមាជិការរដ្ឋសភា ចូលរួមសិក្សាស្វែងយល់កិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់ ស្តីពីក្រុម គណបក្ស នយាបាយ ក្នុងសភា
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (3/31/2015 9:39:22 AM )

កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នាទីក្រុងភ្នំពេញ បានប្រារព្ធកិច្ចពិភាក្សា​ផ្លាស់ប្តូរ​យោបល់ ស្តីពីក្រុមគណបក្ស នយោបាយក្នុងសភា ក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម ប៊ីល ឡងហ៊ត ( Bill Longhurst ) ឯកអគ្គរាជទូតអង់គ្លេស ប្រចាំ កម្ពុជា លោកជំទាវ ហ៊្គូសស៊ីយ៉ា ម៉ាកប្រីក ( Gosia McBride ) មន្ត្រីជាន់ខ្ពស់នៃសភាអង់គ្លេស និងមានការចូលរួមពី ឯកឧត្តមលោកជំទាវ ជាសមាជិក សមាជិកា​រដ្ឋសភា ដែលមានអាសនៈនៅក្នុងរដ្ឋសភាកម្ពុជាចូលរួម។​កម្មវិធីនេះរៀបចំដោយអគ្គលេខាធិការដ្ឋាន រដ្ឋសភា​ និងមានការ​ឧបត្ថម្ភ​ពីស្ថានទូត​អង់​គ្លេស​ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងកិច្ចពិភាក្សា ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ថា៖ ឯកឧត្តម សូមស្វាគមន៍ និងថ្លែងអំណរ​គុណ​ដល់ស្ថានទូតអង់គ្លេសប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា ដែលបានឧបត្ថម្ភអោយមានកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ ​ស្តីពីក្រុមគណបក្សនយាបាយក្នុងសភា នេះឡើង ដើម្បីជួយ សមាជិកសភា ក្នុងការកសាងសមត្ថភាពផ្ទាល់​ខ្លួនរបស់​ពួកគាត់ អោយមានគំនិតថ្មីសិក្សាស្វែងយល់ ពីព្រឹទ្ធសភាអង់គ្លេស ដែលនឹងអាចយកមក អនុវត្ត សម្រាប់ប្រទេសកម្ពុជា ហើយភាគីទាំងពីរអាចរៀនសូត្រ ពីគ្នាទៅវិញទៅមក ស្តីពីគណបក្សនយោបាយក្នុងសភា។​ ម្យ៉ាងវិញទៀត​កិច្ចពិភាក្សា​នេះ​ដើម្បី ធ្វើការ លើគម្រោងការកសាងសមត្ថភាព ចក្រភពអង់គ្លេស និងប្រទេសកម្ពុជា បានជួបប្រជុំគ្នាជាមួយសមាជិក​ជាន់​ខ្ពស់ រវាងភាគី ទាំងពីរ និង អង្គការ នានា ធ្វើការយ៉ាងជិតស្និទ្ធ ដោយមានកិច្ចសហប្រតិបត្តិការល្អ ដើម្បីពិភាក្សាអំពី នីតិវិធី ការងារនៅក្នុងសភាអង់គ្លេស និងស្វែងយល់ពីយុទ្ធវិធី ដែល សមាជិកសភាកម្ពុជាអាចធានាថា សភាកម្ពុជា បានដំណើរ​ការ​​​ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពលើការងារ មានលក្ខណៈ អព្យាក្រិត្យ និង ប្រជាធិបតេយ្យ ពិតប្រាកដ។

អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន