សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញ ដឹកនាំគណៈប្រតិភូសភាកម្ពុជាទៅចូលរួមមហា សនិ្នបាត លើកទី១៣២ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថៃ្ងទី២៧ ខែមីនា ដល់ ថៃ្ងទី៣០ខែមីនាឆ្នាំ២០១៥ ។
គណៈប្រតិភូរដ្ឋសភាកម្ពុជា បានចាកចេញពីមាតុប្រទេស នៅព្រឹកថ្ងៃទី២៧ខែមីនាឆ្នាំ២០១៥នេះ។ បើតាមគម្រោង មហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី ១៣២ មានប្រធានបទប្រជុំពិភាក្សាគ្នាលើគោលដៅ អភិវឌ្ឍន៍ប្រកបដោយចេរភាព ការប្រែក្លាយទ្រឹសី្តទៅជាសកម្មភាព ដែលមាន របៀបវារៈជាច្រើន ដូចជា កិច្ចប្រជុំអំពី អាស៊ានបូកបី។ កិច្ចប្រជុំស្តីពី អាស៊ីប៉ាស៊ីហិ្វក។ មហាសន្និបាតលើកទី ១៣២ របស់សហភាពអន្គរសភា។ កិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលលើកទី ១៩៦ កិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍ទី១ សនិ្តភាព និងសនិ្តសុខអន្តរជាតិ ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍ទី២ ការអភិវឌ្ឍប្រកបដោយចេរភាពហិរញរត្ថុ និងពាណិជ្ជកម្ម ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍ទី៣ សិទិ្ធមនុស្ស និងលទិ្ធប្រជាធិបតេយ្យ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍ទី៤ សី្តពីកិច្ចការអង្គការសហប្រជាជាតិសី្តពីការ ពិភាក្សារួមពីគម្រប់ខួបលើទី៧០ របស់អង្គការសហប្រជាជាតិ។ កិច្ចប្រជុំគណៈកម្មាធិការ សមាជិកសភាជា ស្រី្តលើកទី១៩ និងវេទិកាសមាជិកសភាវ័យក្មេង ជាដើម។
សហភាពអន្តរសភា (IPU) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៨៩។ បច្ចុប្បន្នមានសមាជិក ១៦៤ ប្រទេស និងសមាជិកបំរុង ១០ ប្រទេស មានទីស្នាក់ការ នៅទីក្រុងហ្សឺណែវប្រទេសសី្វស ។ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលនឹងនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍ មកមាតុប្រទេសវិញ នៅថ្ងៃទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥នេះ។