រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម កឹម សុខា ប្រធានរដ្ឋសភាស្ដីទី បានអញ្ជើញ បញ្ចុះខណ្ឌសីមា​ ​សម្ពោធឆ្លង​ព្រះវិហារ វត្តក្រាំងព្រៃផ្ដៅ នៅខេត្តព្រៃវែង
ឯកឧត្តម កឹម សុខា ប្រធានរដ្ឋសភាស្ដីទី បានអញ្ជើញ បញ្ចុះខណ្ឌសីមា​ ​សម្ពោធឆ្លង​ព្រះវិហារ វត្តក្រាំងព្រៃផ្ដៅ នៅខេត្តព្រៃវែង
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (3/30/2015 3:39:22 PM )

នៅពឹ្រកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥ ឯកឧត្តម កឹម សុខា ប្រធានរដ្ឋសភាស្ដីទី បានអញ្ជើញជាអធិបតី​ក្នុងពិធី​បុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លង ព្រៈវិហារ វត្តក្រាំងព្រៃផ្ដៅ ស្ថិតនៅក្នុង ភូមិក្រាំងព្រៃផ្ដៅ ឃុំ​ក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ដោយមានការចូលរួមអមដំណើរពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា

បន្ទាប់ពីបានអានរបាយការណ៍ ស្ដីពីជីវប្រវត្តិរបស់វត្តក្រាំងព្រៃផ្ដៅរួចមក លោកអាចារ្យ ជឹម យឹម បាន​ឱ្យ​ដឹងថា នៅក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ទីអាសនៈផ្សេងៗ នៅក្នុងវត្តនេះទាំងអស់​ ត្រូវបានវាយ​កំទេច​ចោលទាំងស្រុង ។ ក្រោយពីថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនាត្រូវបានបង្កើត ឡើងវិញ។ បច្ចុប្បន្ននេះវត្តក្រាំងព្រៃផ្ដៅ ដោយមានការ​រួមសហការពីពុទ្ធបរិស័ទ ចំណុះជើងវត្តព្រមទាំងសប្បុរសជន​ជិត​ឆ្ងាយ បាន​កសាងរួចរាល់នូវ សមិទ្ធផលនានា ជាច្រើន​ក្នុង​វត្ត ពិសេសសម្រេចបានព្រះវិហារ ដ៏ប្រណិតមួយខ្នង​ដោយចំណាយថវិកាអស់ ៥៩៧១លានរៀល ដែលនឹងត្រូវដាក់​សម្ពោធ ​ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពី​ពេល​នេះ​តទៅ។

ឯកឧត្តម កឹម សុខា ប្រធានរដ្ឋសភាស្ដីទី បានមានប្រសាសន៍សំណេះសំណាល ដោយ​ពាំនាំ​នូវ​ការផ្ដាំផ្ញើ សាកសួរ​សុខទុក្ខ ពីសំណាក់ សម្ដេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ ប្រគេន​ព្រះសង្ឃនិងជូនចំពោះប្រជាពលរដ្ឋ​ទាំងអស់ និងថ្លែងការកោតសរសើរ ចំពោះស្មារតីសទ្ធាជ្រះថ្លារបស់ ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី ពុទ្ធបរិស័ទ​ជិតឆ្ងាយ ដែលបានខិតខំចូលរួមកសាងវត្តអារាមនេះ​ឲ្យមានលក្ខណៈសមជាទីគោរពបូជា របស់ប្រជាជនខ្មែរ។ ឯកឧត្តម កឹម សុខា បានបន្ថែមថា សុខសន្ដិភាព ស្ថិរភាពនយោបាយដ៏រឹងមាំនេះ បានធ្វើឲ្យប្រទេសកម្ពុជា មានឱកាស​ច្រើន​ក្នុងការ កសាង និងអភិវឌ្ឍន៍​ប្រទេសជាតិ ដូចជា រចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្រ្ដ រីឯបណ្ដាវិនិយោគគិនទាំងក្នុង ស្រុក និងក្រៅស្រុក ក៏បានបណ្ដាក់ទុនរកស៊ីនៅប្រទេសកម្ពុជាកាន់តែ​ច្រើនផងដែរ។

ឯកឧត្តម បានបញ្ជាក់ថាសមិទ្ធផលនេះ បានឆ្លុះបញ្ចាំងនូវវឌ្ឍនភាព នៃវិស័យព្រះពុទ្ធសាសនា ​ថែម​ទាំង​បង្ហាញ​ឱ្យ​ឃើញ ពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល ដែលជានិច្ចកាល តែងតែគិតគូរយកចិត្ត​ទុកដាក់​ចំពោះ​ជីវភាពរស់នៅ ​របស់ប្រជាពលរដ្ឋនិងយកចិត្តទុកដាក់ ក្នុងការកសាង​និងអភិវឌ្ឍន៍​ប្រទេសជាតិ ​ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំង​​ពុទ្ធ​ចក្រនិងអាណាចក្រ។ ទន្ទឹមនឹងនេះ ឯកឧត្តម កឹម សុខា បានជំរុញលើកទឹកចិត្ត ដល់អាជ្ញាធរ ដែនដី​ត្រូវអនុវត្តន៍​ បន្ថែម​ទៀត​នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងសូមឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ជាចុងបញ្ចប់ ឯកឧត្តម កឹម សុខា បានប្រគេនបច្ច័យ ក្នុងការចូលរួមកសាងព្រះវិហារ​ វត្ដក្រាំងព្រៃផ្ដៅ​ សរុប​១៥លាន​រៀល។ នៅក្នុងឱ្យកាសនោះ ឯកឧត្តម ក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធសមិទ្ធផល ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងកាត់ឫស​សីមានាពេលនោះផងដែរ៕