រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្ព័ន្ធឧស្សាហកម្មកៅស៊ូ វៀតណាម ជូនពរអនុប្រធានទី២រដ្ឋសភា ក្នុងឱកាស ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សម្ព័ន្ធឧស្សាហកម្មកៅស៊ូ វៀតណាម ជូនពរអនុប្រធានទី២រដ្ឋសភា ក្នុងឱកាស ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (3/26/2015 3:35:44 PM )

ក្នុងខណៈដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនឹងចូលមក​ដល់ក្នុងពេលឆាប់ៗខាង​មុខ​នេះ សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម បានចូលសម្តែងការគួរសម និងជូនពរចំពោះ ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ​នាពេល​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែមីនា ​ឆ្នាំ​២០១៥​។

ជាមួយកន្រ្តកផ្កានិងសារជូនពរ ឯកឧត្តម TRAN NGOC THUAN សមាជិកសភា​វៀត​ណាម និង ជាអគ្គនាយកសម្ព័ន្ធឧស្សាហកម្មកៅស៊ូ វៀតណាម ព្រមទំាងសហការី បានជូនពរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល មានសុខភាពល្អ កម្លំាងកាយមំាមួន ដើម្បីចូលរួមដឹកនាំ​ស្ថាប័នរដ្ឋ​សភា​ត​ទៅ​​មុខទៀត។

ឯកឧត្តមបណ្ឌិតអនុប្រធានទី២នៃរដ្ឋសភា បានសម្តែងការកោតសរសើរចំពោះ​ សម្ព័​ន្ធ​​ឧស្សាហ​កម្ម​កៅស៊ូវៀតណាម ដែលបានចូលរួមចំណែក ជួយកសាង ហេដ្ឋារចនាសម្ព័ន្ធ សង្គម​កម្ពុជា ជាច្រើន មានដូច​ជា​ផ្លូវ សាលារៀន​ និងបង្កើតការងារ​​ ជូន​ប្រជាព​ល​រដ្ឋកម្ពុជានៅក្នុង​ខេត្តកំពង់ធំ និងខេត្តមួយចំនួនទៀត ដែល​ក្រុម​ហ៊ុនវៀតណាម បាន​បណ្តាក់ទុនវិនិយោគ៕