រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកម្ពុជាចូលរួមរំលែកទុក្ខប្រជាជននិងរដ្ឋាភិបាលសឹង្ហបុរី ចំពោះរមណភាពឯកឧត្តម លី ក្វាន់យូ
រដ្ឋសភាកម្ពុជាចូលរួមរំលែកទុក្ខប្រជាជននិងរដ្ឋាភិបាលសឹង្ហបុរី ចំពោះរមណភាពឯកឧត្តម លី ក្វាន់យូ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (3/26/2015 10:55:44 AM )

ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាតំ​ណាង​ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង ១៤និង៣០​នាទីរសៀល បានអញ្ជើញ​ដឹកនាំ សមាជិក​ គណៈកម្មាធិ​ការ​អចិន្ត្រៃយ៍រដ្ឋសភា ទៅកាន់ស្ថានទូត សឹង្ហបុរី ប្រចាំកម្ពុជា ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយ​រដ្ឋសភា រដ្ឋាភិ​បាល និងប្រជាជនសឹង្ហបុរី​ ​ព្រមទាំង​ក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម លី ក្វាន់យូ ​ដែលជាបិតាស្ថាបនិក និងជានាយករដ្ឋមន្ត្រី លើកដំបូង របស់ប្រទេសសឹង្ហបុរី ដែលបានទទួល​មរណ​ភាព កាលពីថ្ងៃចន្ទទី២៣ខែមីនាឆ្នាំ២០១៥។

នៅក្នុងសារ ចូលរួមរំលែកមរណៈទុក្ខរបស់ ឯកឧត្តមបណ្ឌិត​ ងួន ញ៉ិល ដែល​តំណាង​ឲ្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានវាយតម្លៃ​យ៉ាងខ្ពស់បំផុត ចំពោះគុណ​បំ​ណា​ច់​​ដ៏​ធំធេង របស់ ឯកឧត្តម លី ក្វាន់យូ ជាវីរៈបុរសស្ថាបនិក ​និងជានាយករដ្ឋមន្ត្រី​លើក​ដំបូង​របស់​ប្រទេស​សឹង្ហបុរី ដ៏ឆ្នើមមួយរូប ដែលបានកសាងគ្រឹះដ៏រឹងមាំ​ នៃការរីកចម្រើន​របស់​សឹង្ហបុរី ​ហើយ​ជោគ​ជ័យ​របស់លោកបានក្លាយជា គំរូក្នុងការដឹកនាំប្រទេសរបស់ប្រជាជាតិ ដែល​​កំ​ពុង​​រីក​ចំរើន​ទាំង​ឡាយ​លើសកលលោក។  ស្នាដៃរបស់ ឯកឧត្ដម លី ក្វាន់យូ គឺជា ការប្រាថ្នា​ចង់បាន​របស់​អ្នក​នយោ​បាយ​កំពូលៗគ្រប់រូប ប៉ុន្តែកម្របានឃើញអ្នកនយោបាយណា ទទួល​ជោ​គ​ជ័យដ៏ធំធេងដូច ឯកឧត្ដម ឡើយ។

ឯកឧត្តមអនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា សូមបួងសួងដល់គុណបុណ្យ​ព្រះរតនត្រៃសូម​អោយ​វិញ្ញាណក្ខន្ធ ឯកឧត្ដម លី ក្វាន់យូ បានទៅកាន់សុគតិភព ជានិច្ចនិរន្ត កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។
                                                                                                                                               អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន